កីឡាករ៤រូបត្រូវប្រកួតវិញ្ញាសាគុនខ្មែរព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩
បើមិនមានការប្រែប្រួលនោះទេកីឡាករគុនខ្មែរ៤រូបនិងកីឡាការិនីម្នាក់នឹងចេញទៅប្រកួតវិញ្ញាសារគុនខ្មែរក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ ២០១៩ ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន ក្នុងអំំឡុងខែ វិច្ឆិកា ខាងមុខនេះ ។
បេក្ខភាពដែលត្រូវចេញទៅរួមមានកីឡាករ ហ៊ីម គឹមរៀង ប្រកួតលើប្រភេទទម្ងន់ ៤៨ គីឡូក្រាម កីឡាករ វាន់ វឿន ប្រកួតទម្ងន់ ៥៤ គីឡូក្រាម កីឡាករ តាញ់ មករា ប្រកួតទម្ងន់ ៥៧ គីឡូក្រាម និង កីឡាករ ឡៅ ចិត្រា ចូលជំនួសកីឡាករ ឃុន ឌីម៉ា ប្រកួតលើប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាម ក្នុងនោះអាចនឹងមាន កីឡាការិនីមួយរូបចេញទៅប្រកួតក្នុងវិញ្ញាសារនេះផងដែរ ។
គួរំលឹកផងដែរថា កាលពីឆ្នាំ២០១៧ ព្រឹត្តិការណ៍ ស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី គុនខ្មែរបានបញ្ចូលកីឡាករ៥ នាក់ ក្នុងនោះ ឃុន ឌីម៉ា រកបានមេដាយមាស កីឡាករ ម៉ឺន សុភា ឈ្នះមេដាយប្រាក់ ខណៈ វាន់ វឿន និង ឡៅ ចិត្រា បានមេដាយសំរឹទ្ធ ហើយអ្នកមិនបានមេដាយគឺ មឿន សុខហ៊ុច ៕