លោក ស៊ន អេលីត ប្រកាសដេញសិស្សម្នាក់ចេញពីក្លឹបឆ្មាសសែនសុខ
បើយោងតាមហ្វេសប៊ុកផ្លូវការរបស់លោក ស៊ន អេលីត ជាគ្រូបង្ហាត់និងជាអ្នកគ្រប់គ្រង់ក្នុងក្លឹបឆ្មាសសែនសុខ បានសរសេរថា៖ ខ្ញុំបាទ ស៊ន អេលីត ជាគ្រូបង្វឹកនៅក្លិប ឆ្មាសសែនសុខ សូមប្រកាសដេញកីឡាករដែលមានឈ្មោះ អេលីត គីមហុង ចេញពីក្លិបហើយ ខ្ញុំក៏បានអនុញ្ញាតឲ្យគាត់ចូលហាត់នៅក្លិបផ្សេងទៀតបាន ដោយមិនមានការលក់ដូរអ្វីទាំងអស់។ មូលហេតុដែលដេញចេញពីក្លិបគឺគាត់ជាកីឡាករគ្មានវិន័យមិនគោរពច្បាប់របស់ក្លិប។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សូមបញ្ជាក់ថាក្លិបឆ្មាសសែនសុខ គឺជាក្លឹបមួយដែលមានសំភារៈហ្វឹកហាត់គ្រប់គ្រាន់ ហើយកីឡាករលំដាប់ប្រកួតអន្តរជាតិប្រចាំក្លិបគឺតែងតែត្រូវបានលោក អេលីត លើកទឹកចិត្តឲ្យស្នាក់នៅកន្លែងស្រួលខ្លួនដូចជាមានដាក់ម៉ាស៊ីត្រជាក់ជាដើម។ ម្លោះហើយទើបមួយរយៈពេលក្រោយនេះកូនសិស្សរបស់ក្លឹបមួយនេះមានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកគាំទ្រគុនខ្មែរ។ ពិសេសកាលពីពេលថ្មីៗនេះ កីឡាករ សុខ សាវិន ក៏ទើបតែអាចប្រកួតដណ្តើមបានខ្សែក្រវ៉ាត់ប្រាក់មកដាក់តាំងក្នុងក្លឹប ហើយក៏កំពុងតែឈានទៅប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយ លន បញ្ញា ផងដែរ៕