បើកឆាកសង្វៀនគូបូតារដូវកាល១១៖ ប៊ុន សុធា ប៉ះដៃគូចាស់ដែលធ្លាប់ប្រកួតឈ្នះចាញ់គ្នា
ការប្រកួតខ្សែក្រវាត់ KUBOTA រដូវកាលទី១១ ប្រភេទទម្ងន់ 60kg ចាប់ផ្តើមប្រកួតថ្ងៃសុក្រទី 06,09,19. ខាងមុខនេះហើយ។ ក្នុងនោះគូដែលត្រូវប្រកួតបើឆាកមុនដំបូងគេគឺ៖ ឯម សុធី ត្រូវប្រកួតជាមួយកីឡាករ ឌីសភ្លើនជិត Dee sor. Plernjit ( Thai ) ចំណែកឯ ប៊ុន សុធា ត្រូវប្រកួតជាមួយកីឡាករ ផាយ៉ាកឃីរុន Payakhirun ( Thai ) ដែលជាដៃគូចាស់ធ្លាប់ចាញ់ឈ្នះគ្នាម្តង គ្រាប្រកួតដណ្តើមខ្សែក្រវ៉ាត់គូបូតារដូវកាលទី៩គីឡូ៥៤ នៅBTV។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្នុងនាមជាម្ចាស់ខ្សែក្រវ៉ាត់គូបូតារដូវកាលទី៩គីឡូ៥៤ ប៊ុន សុធា បាននិយាយថាប្រាប់ MSR SPORT ថា៖ កីឡាករថៃដែលជាដៃគូបើកឆាកដណ្តើមពិន្ទុក្នុងប្រភេទទំងន់៦០គីឡូក្រាមនាថ្ងៃសុក្រខាងមុខនេះគឺជាដៃគូចាស់ ព្រោះធ្លាប់ជួបគ្នា២ដង គ្រាដែលប្រកួតដណ្តើមពានរង្វាន់គូបូតារដូវលកាលទី៩ ហើយកីឡាករថៃ ផាយ៉ាកឃីរុន មួយនេះតាំងពីមកប្រកួតក្នុងស្រុកខ្មែរគឺចាញ់តែម្តងគត់ គឺប្រកួតចាញ់ រូបខ្ញុំផ្ទាល់(ប៊ុន សុធា) តែមុននឹងចាញ់ខ្ញុំគឺវគ្គសន្សំពិន្ទុក៏ធ្លាប់ឈ្នះខ្ញុំម្តងដែរ ហើយចាញ់នាពេលនោះគឺប្រកួតចាញ់ខ្ញុំនៅក្នុងវគ្គខ្វែង ដោយរូបគេទទួលបានចំណាត់ថ្នាក់លេខ៣។ កីឡាករ ផាយ៉ាកឃីរុន ធ្លាប់ប្រកួតឈ្នះកីឡាករគុនខ្មែរជាច្រើន មានដូចជា៖ ឈ្នះ រិទ្ធ អាទិ្យ, ឈ្នះ ចាន់ សាន់, ឈ្នះ ផាន់ ផាត់យុទ្ធ, ឈ្នះ ខេម ចាន់, ឈ្នះចាញ់ជាមួយ ប៊ុន សុធា ម្នាក់ម្តង, ឈ្នះ ឡាំង កូនស៊ីន និង ចុងក្រោយនេះចាញ់ ឯម សុធី ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កូនសិស្សរបស់លោកគ្រូ ធន់ សុភា ក៏បានប្រាប់បន្ថែមទៀតថា ផាយ៉ាកឃីរុន គឺជាកីឡាករថៃដែលមានភាពវៃឆ្លាតនៅលើសង្វៀន ហើយក្បាច់ដែលកីឡាកររូបនេះប្រើល្អជាងគេគឺកែងតែម្តង។ កាលពីប្រកួតនៅវគ្គខ្វែងកូបូតាលើកមុន ដោយសារខ្ញុំព្យាយាមទាត់ និង វ៉ៃកែង ព្រមទាំងបុកជង្គង់ចំៗ បានធ្វើឲ្យរូបគេគាំងក្បាច់ និងធ្លាក់កំលាំង។ ហើយសម្រាប់ការប្រកួតនៅថ្ងៃបើកឆាកខាងមុខនេះ អ្វីៗខ្ញុំបានត្រៀមអស់ហើយ ដើម្បីប្រកួតដណ្តើម៣ពិន្ទុជាមួយរូបគេ។ សូមបញ្ជាក់ថា ការប្រកួតដណ្តើមខ្សែក្រវ៉ាត់គូបូតារដូវកាលទី១១ នឹងធ្វើឡើងនៅបាយ័នស្ទឹងមានជ័យ ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសុក្រចាប់ពីម៉ោង ៧ល្ងាចតទៅ៕