Azzurri Italy បង្ហាញសមាសភាពកីឡាករត្រៀមប្រកួតជំុរុះ EURO 2020
ម្ចាស់ជើងឯកបាល់ទាត់ពិភពលោក ៤សម័យ Azzurri អ៊ីតាលី បានបញ្ចេញបញ្ជីឈ្មោះកីឡាករ ២៦នាក់ដើម្បីប្រកួតជំរុះក្នុងព្រឹត្តិការណ៏ EURO ២០២០ ក្នុងខែកញ្ញាខាងមុខនេះ។
ក្រោមការដឹកនាំរបស់គ្រូបង្វឹក Roberto Mancini កីឡាករ Stephan El Shaarawy គឺជាកីឡាករចុងក្រោយបង្អស់ដែលលោកបានកោះហៅចូលក្នុងក្រុមជំរើសជាតិ។
ក្នុងនោះកីឡាករវ័យ ២០ឆ្នាំ Luca Pellegrini ក៏ត្រូវបានកោះហៅចូលក្នុងក្រុមជំរើសជាតិលើកដំបូងផងដែរ។
សមាសភាពកីឡាករទាំង ២៦នាក់រួមមាន៖
- អ្នកចាំទី: Gianluigi Donnarumma, Pierluigi Gollini, Alex Meret, Salvatore Sirigu
- ខ្សែការពារ: Giorgio Chiellini, Leonardo Bonucci, De Sciglio, Emerson, Florenzi, Izzo, Mancini, Luca Pellegrini
- ខ្សែបំរើ: Romagnoli, Barella, Cristante, Jorginho, Lorenzo Pellegrini, Sensi, Verratti
- ខ្សែប្រយុទ្ធ: Belotti, Bernardeschi, Chiesa, El Shaarawy, Immobile, Insigne, Lasagna
ថ្ងៃទី ៥ ខែកញ្ញា ម្ចាស់ពានយូរ៉ូឆ្នាំ១៩៦៨ ត្រូវបើកឆាកប្រកួតជុំរុះដំបូងជាមួយ Armenia នៅក្រៅទឹកដី បន្ទាប់មកត្រូវហោះទៅទីក្រុង Tampere ដើម្បីប្រកួតជាមួយ Finland នៅថ្ងៃទី ៨៕