ឃុន ឌីម៉ា នឹកសង្វៀនគុនខ្មែរ
នឹកសង្វៀនណាស់ ពេលនេះបានត្រឹមតែនឹក សូមជូនពរខ្លួនឯងអោយឆាប់ជាដូចដើម ទាំងនេះគឺជាសំដីរបស់ម្ចាស់មេដាយមាសស៊ីហ្គេម ឃុន ឌីម៉ា បានសរសេររៀបរាប់នៅលើ Facebook ផ្ទាល់ខ្លួន បន្ទាប់ពីបានវះកាត់សរសែពួរជង្គង់ ហើយត្រូវសម្រាកព្យាបាលរបួសរបស់ខ្លួនមានរយៈពេលយូរ ដោយមិនអាចឡើងសង្វៀនប្រកួតបាន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ឃុន ឌីម៉ា គឺជាអ្នកប្រដាល់គុនខ្មែរជួរមុខមួយរូប ដែលមានការគាំទ្រខ្លាំងពីសំណាក់អ្នកស្នេហាវិស័យគុនខ្មែរក្នុងនិងក្រៅប្រទេស តែជាអកុសល ឌីម៉ា មានបញ្ហារបួសច្រើនកន្លែង តែកន្លែងដែលធ្ងន់ធ្ងរជាងគេគឺសរសែពួរជង្គង់នេះតែម្តង ដោយត្រូវតម្រូវឲ្យកូនប្រុសលោកគ្រូ ហេង ប៊ុនឃីម មួយនេះត្រូវវះកាត់ព្យាបាលជាបន្ទាន់។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បើនិយាយអំពីការប្រកួតអន្តរជាតិតំណាងឲ្យប្រទេសវិញ ឃុន ឌីម៉ា គឺជាកីឡាករគុនខ្មែរដំបូងគេបង្អស់ដែលប្រកួតបានមេដាយមាសនៅប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ២០១៧ជូនជាតិ ហើយបើនិយាយអំពីសន្ទុះនៃការគាំទ្រវិញ ឌីម៉ា ក៏ស្ថិតក្នុងលំដាប់កំពូលមួយរូបផងដែរ ដោយការប្រកួតម្តងៗមានអ្នកទស្សនាម៉ឺននាក់៕