Barcelona មិនត្រូវការ តែមានក្លឹបផ្សេងទៀតចង់បាន Rakitic
អនាគត់របស់ខ្សែបំរើឆ្នើមជនជាតិក្រូអាតនៅមិនទាន់ច្បាស់ការនៅឡើយទេ សំរាប់ការបន្តលងអោយក្រុមអ្នកមានបុណ្យនៅរដូវកាលក្រោយ បើទោះជារូបគេចង់បន្តលេងអោយក្រុមទៀតក៏ដោយ។
Ivan Rakitic បាននិយាយថា អ្វីៗទាំងអស់កំពុងបើកចំហរ។ មានន័យថារូបគេអាចនិងចេញពី Barcelona គ្រប់ពេលបើសិនមានក្រុមណាមួយចរចារលើលក្ខ័ណ្ឌទិញដូវបានសម្រេច ខណៈដែលសមីខ្លួនក៏កំពុងផ្សាភ្ជាប់និងការដោះដូរពីក្លឹបផ្សេងទៀតផងដែរ។
ខ្សែបំរើវ័យ៣១ឆ្នាំ នៅមានកុងត្រារយៈពេល២ឆ្នាំទៀតសំរាប់លេងនៅទឹកដី Camp Nou ហើយបើតាមសារព័តមានមួយចំនួនបានចេញផ្សាយថា រូបគេក៏អាចមានទំនាក់ទំនងផ្លាស់ទៅកាន់ Paris S.G ទៀតផង។
មិនត្រឹមតែក្រុមយក្សនៅបារាំងទេ សូម្បីតែពស់យក្សអ៊ីតាលី Inter Milan ក៏កំពុងពិចារណាចង់បានអតីតខ្សែបំរើរបស់ Sevilla មកពង្រឹងក្រុមផងដែរ៕