ចូសេ មូរីញ៉ូ និយាយថាបញ្ហារបស់ មេនឆេស្ទើរ៍ យូណាយធីត គឺការធ្លាក់ចុះនៃគុណភាពកីឡាករ, រចនាសម្ព័ន្ធ និងមហិច្ឆតា
ចូសេ មូរីញ៉ូ បដិសេធនូវអ្វីដែលថាក្លឹបបណ្តេញចេញដោយសារតែ ផូល ផក់បា។ លោកថាបញ្ហារបស់ក្រុមបិសាចក្រហមគឺនៅត្រង់ការធ្លាក់ចុះនៃគុណភាពកីឡាករ និងរចនាសម្ព័ន្ធទៅវិញទេ។មូរីញ៉ូ ត្រូវបានបណ្តេញពីតំណែងអ្នកចាត់ការទូទៅកាលពីខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីធ្វើអោយក្លឹបធ្លាក់ដុនដាបមិនធ្លាប់មានក្នុងរយៈពេល២៨ឆ្នាំកន្លងមកនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ការបែកបាក់ទំនាក់ទំនងរវាង មូរីញ៉ូ និងផក់បា បានចាប់ផ្តើមនាអំឡុងខែកញ្ញា ឆ្នាំ២០១៨ គ្រាដែលបារាំងឈ្នះពានបាល់ទាត់ពិភពលោក បន្ទាប់មកអ្នកទាំង២មើលមុខគ្នាមិនចំក្នុងទីលានហ្វឹកហាត់។នៅពេលសួរថា ផក់បា ជាជនរងគ្រោះរឺ? ម៉ូរីញ៉ូ បានប្រាប់កាសែត ឡេគីប ថា “អត់ទេ, បញ្ហាយើងអាចមើលឃើញទាំងអស់គ្នាហើយថា បណ្តាលមកពីក្រុមកីឡាករ, ពីការរៀបចំ និងមហិច្ឆតា” លោកបន្ថែមថា “ខ្ញុំមិនអាចនិយាយថាអ្វីៗទាំងនេះគឺបណ្តាលមកពី ផក់បា នោះទេ”។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
អូឡេ ហ្គូណា សុលខ្យែរ៍ បានចូលមកកាន់តំណែងនេះដោយចុះកិច្ចសន្យាដឹកនាំ៣ឆ្នាំកាលពីខែមិនា បន្ទាប់ពីដឹកនាំឈ្នះ១៤ប្រកួត ក្នុចំណោម១៩ប្រកួត ក្នុងនាមជាអ្នកដឹកនាំបណ្តោះអាសន្ន, ដោយបានជួយបិសាចក្រហមរុលឡើងមកកាន់ក្រុមកំពូលទាំង៤។ ប៉ុន្តែនៅក្នុងការប្រជែងដំណាក់កាលចុងក្រោយបែរជាធ្លាក់ចុះមកកាន់លំដាប់ទី៦, ចាញ់ក្រុមលេខ៤ ស្ពើរ៍ ចំនួន៥ពិន្ទុ។ មូរីញ៉ូ បន្ថែមទៀតថា “នៅ មេនឆេស្ទើរ៍ យូណាយធីត, មានរឿងពីរដែលខ្ញុំចង់និយាយ។ ទីមួយ គឺអ្វីដែលខ្ញុំកំពុងនិយាយ។ ទីពីរ, បញ្ហាទាំងនោះកំពុងនៅទីនោះដដែល”។
មូរីញ៉ូ មានបំណងចង់បានយ៉ាងហោចណាស់ខ្សែការពារកណ្តាលម្នាក់កាលពីលោកនៅដឹកនាំគឺ ហារី ម៉ាខ្វាយរ៍ រឺ ហ្សេរ៉ូម បូថេង រឺ ថូប៊ី អាល់ឌើវេរៀល រឺ ឌីអេហ្គោ ហ្គោឌីន។ ប៉ុន្តែក្លឹបមិនបានបំពេញតាមបំណងលោកទេ បែរជាដាក់គោលដៅលើខ្សែបំរើកណ្តាល ហ្វ្រេដ, ខ្សែការពារ ឌីអេហ្គោ ដាឡុត និងអ្នកចាំទី លី ហ្ក្រានធ៍ ផ្ទុយពីបំណងលោកទៅវិញ៕