ទស្សនាវីដេអូ Spurs ស៊ី Man City ១-០ ខណៈ Liverpool ឈ្នះ Porto ២គ្រាប់ កាលពីយប់មិញ
ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានយកឈ្នះក្រុមភ្ញៀវ Manchester City ដោយលទ្ធផល១ទល់នឹង០ នៃការប្រកួតបាល់ទាត់ពានរង្វាន់ UEFA Champion League វគ្គ៨ក្រុមចុងក្រោយជើងទី១។
ខ្សែបម្រើកូរ៉េខាងត្បូង Heung-Min Son ស៊ុតបាន១គ្រាប់ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះជួយឲ្យក្រុមម្ចាស់ផ្ទះមានសង្ឃឹមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត ខណៈការប្រកួតជើងទី២នឹងធ្វើឡើងនៅថ្ងៃទី១៨ មេសា សប្ដាហ៍ក្រោយ។
ដោយឡែកសម្រាប់ជំនួប១គូទៀតគឺ ក្រុមហង្សក្រហម Liverpool នៅតែបន្តធ្វើបានល្អដដែលនៅក្នុងទឹកដី Anfield ក្រោយពីយកឈ្នះ Porto ដោយលទ្ធផល២ទល់នឹង០។ ២គ្រាប់របស់ក្រុមលោក Jurgen Klopp រកបានដោយខ្សែបម្រើ Narby Keita និងខ្សែប្រយុទ្ធ Roberto Firmino។
សម្រាប់ការប្រកួតជើងទីពីរនៅកីឡដ្ឋាន Estádio do Dragão នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។
ទស្សនាវីដេអូហាយឡាយ៖