Lionel Messi ថា ខ្លួននឹកនឹងចង់ឲ្យ Cristiano Ronaldo បន្តលេងនៅក្របខ័ណ្ឌ La Liga ដដែល
ខ្សែប្រយុទ្ធ Lionel Messi កាលពីពេលថ្មីនេះបានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុ FM 977 នៅប្រទេសអាហ្សង់ទីនដោយបាននិយាយថា រូបគេនៅតែនឹកហើយចង់ឲ្យដៃគូប្រជែងនៅលើទីលានបាល់ទាត់១០ឆ្នាំរបស់ខ្លួន Cristiano Ronaldo នៅតែស្ថិតនៅក្នុងក្របខណ្ឌ La Liga ដដែល។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កីឡាករសញ្ចាតិអាហ្សង់ទីនរូបនេះបានបន្ថែមថា អតីតសមាជិក Sporting Lisbon, Manchester United និង Real Madrid បាននាំយកនូវកិត្យានុភាពមួយចំនួនហើយនឹងបានផ្តល់កិត្តិយសដល់ក្របខ័ណ្ឌ La Liga ផងដែរ ហើយរូបគេពិតជានឹកដល់ Cristiano Ronaldo នៅប្រទេសអេស្ប៉ាញណាស់។
គួររំលឹកថា ខ្សែប្រយុទ្ធ Cristiano Ronaldo បានចាកចេញពី Real Madrid មកកាន់ Juventus កាលពីរដូវកាលមុននៅក្នុងកិច្ចព្រមព្រៀង១១២លានអឺរ៉ូកាលពីថ្ងៃអង្គារទី១០ខែកក្កដា ក្រោយពីជួយឲ្យក្រុមយក្សនៅអេស្ប៉ាញឈ្នះពានរង្វាន់ជាច្រើនផងដែរ។