ទស្សនៈMSR៖ ទស្សន៍ទាយបាល់ទាត់អង់គ្លេស សប្តាហ៍ទី៣២
ក្រោយពីឈប់សម្រាក ដើម្បីធ្វើការប្រកួតអោយក្រុមជម្រើសជាតិរៀងៗខ្លួន ពេលនេះកីឡាករបាល់ទាត់ទាំងឡាយនៅក្នុងក្របខណ្ឌ កំពូល Premier League របស់អង់ឡគ្លេសបានត្រឡប់មកកាន់ក្លិបរបស់ខ្លួនដើម្បី ធ្វើការប្រកួតនៅចុងសប្តាហ៍នេះវិញអស់ហើយ។
ហើយថ្ងៃនេះ MSR សូមបង្ហាញទស្សនៈផ្ទាល់ខ្លួនទាក់ទង់ទៅនឹងលទ្ធផលនៃការប្រកួតបាល់ទាត់នៅក្នុងប្រទេសអង់គ្លេសដូចតទៅ (ទស្សន័ទាយលេងៗទេ)៖
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
1-Fulham ប្រកួតជាមួយ Man City ៈ សម្រាប់គូនេះ Man City កំពុងតែស្រែកឃ្លានក្នុងការលើកពាន PL ណាស់ ហើយក៏មិនចង់ឲ្យ Liverpool តាមទាន់ផងដែរ ដូចនេះ ទស្សនៈMSRគឺ៖ Man City ឈ្នះ Fulham លើលពី៣គ្រាប់ ពោលគឺ (3-0, 4-1)។
2-Brighton & H. ប្រកួតជាមួយ Southampton ៈ សម្រាប់គូនេះ បើនិយាយអំពីសមត្ថភាពវិញ គឺមិនសូវលើសគ្នាប៉ុន្មានទេ ពោលគឺមានពិន្ទុខុសគ្នាតែ៣តែប៉ុណ្ណោះ ហើយបើនិយាយអំពីលេខរៀងវិញគឺនៅជាប់គ្នា ដោយ Brighton នៅលេខរៀង១៥ មាន៣៣ពិន្ទុ និង Southampton ឈរនៅលេខរៀងទី១៦មាន៣០ពិន្ទុ ដូចនេះ ទស្សនៈMSRគឺ៖ Southampton អាចឈ្នះ ១ទល់០ រឺក៏ឈ្នះ ២ទល់១(Southampton winner)៕
3-Burnley ប្រកួតជាមួយ Wolverhampton ៈ Burnley កំពុងជួបហានិភ័យខ្លាំងមែនទែន ព្រោះមិនទាន់ទៅណាឆ្ងាយពីតំបន់បាត់តារាងឡើយ ពោលគឺនៅក្បែរៗហ្នឹង ចំណែកឯ Wolverhampton ប៉ុន្មានប្រកួតនេះល្អណាស់ សូម្បីតែ Man UTD និង Chelsea ក៏លេងមិនឈ្នះក្រុមមួយនេះដែរ តែ Burnley ពិតជាត្រូវការជ័យជំនៈនេះណាស់ ណាមួយប្រកួតក្នុងទឹកដីខ្លួនឯងទៀត ដូចនេះ ទស្សនៈMSRគឺ៖ Burnley អាននឹងឈ្នះ ២ទល់១ រឺក៏ ១ទល់០ (Burnley winner )។
4-Crystal Palace ប្រកួតជាមួយ Huddersfieldៈ បើនិយាយអំពី Huddersfield វិញគឺសឹងតែ៩០ភាគរយហើយ នឹងជ្រុះទៅលីគខាងក្រោម ព្រោះការប្រកួតរបស់គេភាគច្រើនគឺតែងតែជួបរឿងបរាជ៏យ ហើយថ្ងៃនេះត្រូវធ្វើដំណើរមកផ្ទះ Crystal Palace ដែលកំពុងតែត្រូវការពិន្ទុ ដើម្បីរំដោះខ្លួនឲ្យមានសុវត្ថិភាពពីតំបន់គ្រោះថ្នាក់ ដូចនេះ ទស្សនៈMSRគឺ៖ Crystal Palace នឹងឈ្នះ ២ទល់០ រឺក៏ ៣ទល់១ ( Crystal Palace winner)។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
5-Leicester ប្រកួតជាមួយ Bournemouth ៈ សម្រាប់គូនេះគីឡូគឺមិនលើសគ្នាប៉ុន្មាននោះទេ ដោយក្រុមទាំង២សុទ្ធតែមានសុវត្ថិភាពដូចគ្នា ហើយកីឡាករវិញក៏ល្អៗដូចគ្នា admin មិនចង់បរិយាយច្រើនទេសម្រាប់គូនេះ ដូចនេះ ទស្សនៈMSRគឺ៖ ស្មើរគ្នា។
6-Man Utd. ប្រកួតជាមួយ Watfordៈ បិសាចទើបតែតែងតាំងគ្រូបង្វឹកលោក Ole ពេញសិទ្ធ តែកីឡាករនៅមានបញ្ហារបួសច្រើន ដោយអ្នកខ្លះនៅមិនទាន់អាចចូលទីលានវិញបាន ដូចជា Sanchez ជាដើម តែបើនិយាយអំពី Watford វិញក៏មិនណយដែល បច្ចុប្បន្នឈរនៅលេខរៀងទី៨នៅក្នុងតារាង បើនិយាយអំពីកីឡាករវិញគឺពេញជើងល្អណាស់ ដូចនេះបិសាចអាចនឹងមិនងាយស៊ីផុយៗនោះទេ ដូចនេះ ទស្សនៈMSRគឺ៖ Man UTD ឈ្នះ១ទល់០ រឺក៏ ២ទល់១ ( Man UTD winner)។
7- West Ham ប្រកួតជាមួយ Everton ៈ សម្រាប់ក្រុមទាំង២នេះ បានផុតខ្លួនកាន់តែឆ្ងាយពីតំបន់ដែលនឹងត្រូវគេកាត់ចោលហើយ ហើយ Everton មួយរយៈនេះប្រកួតមិនសូវបានល្អសោះ West Ham ក៏ដូចគ្នា admin ក៏មិនចង់បរិយាយគូនេះច្រើនដូចគ្នា ដូចនេះសម្រាប់គូនេះ ទស្សនៈMSRគឺ៖ ស្មើគ្នា ៕
សូមបញ្ជាក់នេះគ្រាន់តែជាការទស្សន៍ទាយលេខៗទេ កុំយកធ្វើជាអំពើល្បែងស៊ីសងឲ្យសោះ!