ប៊ុន សុធា ឈ្នះប្រាក់លានខារ៉ាបាវផុយៗ ខណៈដែល ឈុត សេរីវ៉ាន់ថង ឈ្នះទាំងពិបាក (មានវីដេអូ)
ទីបំផុតគុនខ្មែរវ័យក្មេងទាំង២រូបគឺ ប៊ុន សុធា និង រាហ៊ូមាស ឈុត សេរីវ៉ាន់ថង ពិតជាធ្វើបានល្អមែន ខណះដែលអាចដណ្តើមបានប្រាក់លានខារ៉ាបាវទាំងពីររូបកាលពីរសៀលថ្ងៃសៅរ៍ម្សិលមិញនេះ។ ជាមួយគ្នានេះ ប៊ុន សុធា ហាក់ស៊ីផុយទៅលើអ្នកប្រដាល់គុនថៃ សាក់ហាកវ៉ាត់ ដោយលោកអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី៣ ក្រោយរាប់ពីដង និងមួយជង្គង់បិទការប្រកួតតែម្តង។ មានវីដេអូប្រកួត(រវាង ប៊ុន សុធា និង សាក់ហាកវ៉ាត់ )
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ចំណែកឯក ឈុត សេរីវ៉ាន់ថង ឈ្នះបានប្រាក់លានក៏ពិតមែន តែបានបន្សល់ឲ្យរូបគេទទួលរបួសស្នាមលើផ្ទៃមុខខ្លះៗ និងហើមខ្មងជើង២ដុំផងដែរ ដោយសារតែព្យាយាមទាត់បំបែកកង់កីឡាករ សេសាន់ បេឡេបុរីរាំ ខ្លាំងពេករហូតទាល់តែរបួសខ្លួនឯង តែទោះបីជាយ៉ាងណាក៏ដោយនេះគឺជាជ័យជំនះពីរលើកផ្ទួនៗគ្នារបស់អ្នកស្រុកឯកភ្នំរូបនេះ។ មានវីដេអូប្រកួត ( រវាង ឈុត សេរីវ៉ាន់ថង និង សេកសាន់)
គួរបញ្ជាក់ថា សម្រាប់ការប្រកួតដណ្តើមប្រាក់លានខារ៉ាបាវនៅសង្វៀនCBS នេះគឺជារឿងកម្រដែលគុនខ្មែររូបអាចផ្តួលថៃ និងដណ្តើមបានប្រាក់លានទាំងពីររូបបែបនេះ យើងធ្លាប់តែឃើញថៃដណ្តើមប្រាក់លានបានមួយ គុនខ្មែរបានមួយ ហើយពេលខ្លះថៃឈ្នះទាំងពីរក៏មានដែរ៕