លោក មាស ចាន់ណា៖ ចង់ឲ្យកីឡាករបំភ្លេចលទ្ធផលនេះចោល ហើយប្រឹងប្រែងលេងសំរាប់ប្រកួតបន្ទាប់
ឆ្លងកាត់បរាជ័យដ៏មិនគួរឲ្យជឿមួយនេះ លោកគ្រូ មាស ចាន់ណា ដែលជាគ្រូបង្វឹកនៅក្លឹបណាហ្គាវើល សង្ឃឹមថាកីឡាករទាំងអស់នឹងបំភ្លេចវាចោល ហើយផ្តោតអារម្មណ៍ទៅលើការប្រកួតបន្ទាប់ទៀត នេះបើយោងតាមនៅក្នុងសន្និសីទសារព័ត៌មានក្រោយពីបញ្ចប់ការប្រកួត។ ជាមួយគ្នានោះ លោក មាស ចាន់ណា ក៏បាននិយាយបន្ថែមទៀតថា ក្លឹបបាល់ទាត់កំពូលរបស់ប្រទេសវៀតណាម Hanoi FC គឺជាក្រុមដ៏ខ្លាំង ហើយពួកគេនឹងមានឱកាសឆ្លងផុតវគ្គជម្រុះពូល 100% ផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដោយឡែក គ្រូបង្វឹករបស់ក្រុម Hanoi FC ក៏និយាយនៅក្នុងសន្និសីទសារព័ត៌មានក្រោយពីបញ្ចប់ការប្រកួតផងដែរ នេះគឺជាគ្រាប់បាល់ដ៏ច្រើនបំផុតសម្រាប់អាជីពដឹកនាំរបស់លោក ក្រោយឈ្នះ ណាហ្គាវើល ១០ទល់០ ហើយខ្ញុំតែងតែដាស់តឿនឱ្យកីឡាករប្រកួតដើម្បីអ្នកគាំទ្រ ។ ដូចគ្រប់គ្នាបានឃើញហើយ ទោះបីពួកយើងនាំមុខពួកគេជាច្រើនគ្រាប់ តែកីឡាករនៅតែប្រយុទ្ធ និងស៊ុតបញ្ចូលទីថែមទៀត ដោយមិនធ្វើឱ្យខាតពេលឡើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា ការប្រកួតបើកឆាកពានរង្វាន់ AFC CUP 2019 ក្រុមណាហ្គាវើល របស់កម្ពុជា បានរងបរាជ័យយ៉ាងអាក្រក់ ដោយប្រកួតចាញ់ក្រុម Hanoi FC ១០ទល់០ សម្រាប់ការប្រកួតបើកឆាកជើងទី១ក្នុងពូលF។