លោកគ្រូ ម៉ាត់ សារ៉ន ក្លាយជាគ្រូបង្ហាត់គុនខ្មែរនៅក្លឹប Prodal
បន្ទាប់ពីម្ចាស់ក្លឹប Prodal បារាំងបេះដូងខ្មែរបានប្រកាសជ្រើសរើសគ្រូបង្ហាត់គុនខ្មែរ ដើម្បីមកបង្ហាត់នៅក្នុងក្លឹបរបស់លោករួចមក ទីបំផុតលោកគ្រូ ម៉ាត់ សារ៉ន អតីតគ្រូបង្ហាត់នៅក្លឹបមរតយុទ្ធគុនខ្មែរ ក៏បានប្រកាសតាម Facebook ផ្ទាល់ខ្លួនជាផ្លូវការថា លោកបានក្លាយជាគ្រូបង្ហាត់គុនខ្មែរប្រចាំក្លឹប Prodal ហើយក៏ជាចំណែកមួយក្នុងការលើកស្ទួយសិល្បះក្បាច់គុនបុរាណខ្មែរយើងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួររំលឹកថា លោកគ្រូ ម៉ាត៉ សារ៉ន ធ្លាប់មានបទពិសោធន៍បង្ហាត់កីឡាករទាំងក្នុងនឹងក្រៅប្រទេស ពោលគឺលោកធ្លាប់ទៅបង្ហាត់នៅប្រទេសជប៉ុនជាច្រើនឆ្នាំ ហើយក៏ធ្លាប់កាន់សីបឲ្យ អេ ភូថង សែន រ៉ាឌី នឹងកីឡាករគុនខ្មែរល្បីៗឈ្មោះជាច្រើនទៀតដែរ តែលោកគ្រូក៏បានបរាជ័យក្នុងការបើកក្លឹបមរតកយុទ្ធគុនខ្មែរ ដោយសារតែគ្មានដៃគូសហការឧបត្ថម្ភ និងសិស្សហាត់មិនសូវបានប្រកួត។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ចំណែកឯបារាំងបេះដូងខ្មែរ គឺជារហ័សនាមដែលលោក ម៉ា សេរី បានដាក់អោយអ្នកប្រដាល់បារាំងមួយរូបឈ្មោះ Bidaut Derek ដែលកំពុងប្រលូកក្បាច់គុនបុរាណខ្មែរក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ហើយកំលោះម្នាក់នេះក៏ជាគ្រូបង្ហាត់ក្បាច់គុនក្នុងក្លឹប Prodal fight & fitness studio ផងដែរ។
គួរបញ្ជាក់ថា Prodal fight & fitness studio គឺជាក្លឹបដែលបើកអោយចូលហាត់សេរីសំរាប់អ្នកប្រដាល់គុនខ្មែរក្នុងប្រទេសកម្ពុជាទាំងអស់។ ប៉ុន្តែសំរាប់ប្រជាជនទូទៅដែលចង់បានសុខភាពមាំមួន រូបរាងកាយស្អាតសមសួនក៏អាចចូលរួមហាត់លើវិញ្ញាសារផ្សេងរបស់ក្លឹបបានដែរ ដោយមានការបង្ហាត់ពីគ្រូជំនាញមានបច្ចេកទេសត្រឹមត្រូវទៀតផង។ ដូច្នេះសំរាប់បងប្អូនដែលមានជំនាញក្នុងការបង្ហាត់ Fitness និង Boxing អាចទំនាក់ទំនងទៅកាន់ Account ផ្ទាល់ខ្លួនរបស់ បារាំងបេះដូងខ្មែរ Bidaut Derek បានដើម្បីដឹងព័តមានលម្អិត៕