ឡៅ ចន្រ្ទា បង្ហោះសារយ៉ាងខ្លីដល់អ្នកគាំទ្រគុនខ្មែរ
កំពូលអ្នកប្រដាល់គុនខ្មែរ ឡៅ ចន្រ្ទា ដែលប្រសព្វនឹងជោគជ័យនៅសង្វៀនប្រយុទ្ធគុនខ្មែរ បានសរសេរអារម្មណ៍របស់ខ្លួនតាមសង្គម Facebook ថា៖ គិតៗទៅជីវិតអ្នកប្រដាល់ពេលឈ្នះគេសរសើរ ពេលចាញ់គេបង្អាប់ ឈ្នះមួយរយដងមិនស្មើនិងចាញ់មួយដង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សារយ៉ាងខ្លីរបស់អាសង្ហាគុនខ្មែរនេះ MSR យល់ថា ឡៅ ចន្រ្ទា ចង់អោយបងប្អូនជនរួមជាតិទាំងអស់គ្នា មេត្តាឈប់បង្អាប់រាល់កីឡាករគុនខ្មែរដែលប្រកួតចាញ់នៅលើសង្វៀន ហើយងាកមកលើកទឹកចិត្ត និង រិះគន់ដើម្បីស្ថាបនាវិញប្រសើរជាង ព្រោះមួយរយៈដែលគុនខ្មែរ កំពុងតែល្បីឈ្មោះ MSR បានឃើញបងប្អូនដែលគាំទ្រមួយភាគតូច ពួកគាត់តែងតែបញ្ចេញកំហឹងផ្ទាល់ខ្លួនដាក់កីឡាករនោះ ជាក់ស្តែងដូចជាអ្នកប្រយុទ្ធគុនចម្រុះ មាស ម៉ើ ត្រូវបានគេរិះគន់រហូតទាល់តែបាក់ទឹកចិត្តផ្អាក់ឡើងសង្វៀន៕