កីឡាករគុនខ្មែរ៦នាក់ប្រកួតអន្តរជាតិបានម្តងបាត់មុខទៅវិញ
អ្នកប្រដាល់តែងតែចង់បានឱកាសឡើងប្រកួតអន្តរជាតិ ពីព្រោះជាអ្វីដែលពួកគេយល់ថាអាចឆាប់មានភាពល្បីល្បាយហើយអាចរកចំណូលបានច្រើនទៀត ប៉ុន្តែកីឡាករខ្លះមានឱកាសឡើងប្រកួតគូអន្តរជាតិបានតែម្តងប៉ុណ្ណោះក៏បាត់មុខទៅវិញដោយសារមូលហេតុមួយចំនួនរបស់គេ ។ ក្នុងនោះក៏មានកីឡាករ ខ្លះបានប្រកួតអន្តរជាតិច្រើនហើយក៏បាត់មុខវិញដែរ ទោះបីវ័យរបស់គេនៅអាចប្រកួតបានយ៉ាងណាក្តី ។សម្រាប់ថ្ងៃនេះ MSR សូមលើកយកកីឡាករគុនខ្មែរ៦រូបដែលមានឱកាសប្រកួតអន្តរជាតិម្តងហើយ ក៏បាត់ មុខពីសង្វៀនគុនខ្មែរ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
១. សុខ វាសនា
អ្នកប្រដាល់នៃក្លិបឃ្លាំងមឿងកីឡាកររូបនេះមានឱកាសប្រកួតអន្តរជាតិបានម្តងកាលពីឆ្នាំ២០១៦ ដោយ ត្រូវប៉ះជាមួយកីឡាករថៃ វាត់ឆារ៉ាដេត ហើយបានចាញ់ពិន្ទុ ប៉ុន្តែមកដល់បច្ចុប្បន្នបាត់មុខរូបគេមិនដែល ឡើងប្រកួតអន្តរជាតិ រឺ ប្រកួតគូជាតិនោះទេ ។
២. ចៅ រស់
អ្នកប្រដាល់វ័យក្មេងរូបនេះត្រូវបាន CNC ផ្តល់ឱកាសអោយឡើងប្រកួតអន្តរជាតិកាលជំនាន់លោកគ្រូ ម៉ា សេរី ជាអ្នកគ្រប់គ្រងខាងកីឡា គ្រានោះអ្នកប្រដាល់នៃក្លិបសុភានូ បានយកឈ្នះពិន្ទុកីឡាករថៃ ខសុធី ស. វីរ៉ាវាន់ ក្នុងអំឡុង ឆ្នាំ ២០១៦ ។ ក្រោយមកក៏បាត់មុខរូបគេមិនឃើញប្រកួតទៀតនោះទេ ទើបដើមឆ្នាំ ២០១៩ នេះលិចមុខឡើងប្រកួតវិញនៅអាស៊ីអគ្នេយ៍ ។
៣. កុយ ចាន់តូ
កូនសិស្សរបស់លោក អ៊ិន ខេមរិន្ទ រូបនេះធ្លាប់បានប្រកួតអន្តរជាតិម្តងក្នុងអាជីពជាអ្នកប្រដាល់ កាលនោះប់ះអ្នកប្រដាល់បារាំងនៅសង្វៀន ស៊ី អ៊ិន ស៊ី ប៉ុន្តែមិនបានជោគជ័យនោះទេដោយសន្លប់ក្នុងទឹកទី ២ នាឆ្នាំ ២០១៦ ខណៈមកដល់បច្ចុប្បន្នមិនដែលឃើញប្រកួតទៀតនោះទេ ។
៤. នូវ ស៊ីថា
អ្នកប្រដាល់នៃក្លិបតាឡីដំរីមានរិទ្ធ ក៏ស្ថានីយ៍ទូរទស្សន៍ ស៊ី ធី អ៊ីន បានផ្តល់ឱកាសប្រកួតអន្តរជាតិបានម្តង ដែរ ដោយចាញ់ពិន្ទុកីឡាករឡាវ សិង្ហដាំ កាលពីឆ្នាំ ២០១៥ ប៉ុន្តែក្រោយមកបងប្រុសរបស់កីឡាការិនី នូវ ស្រីពៅ រូបនេះក៏បាត់មុខពីពិភពប្រដាល់រហូតដល់សព្វថ្ងៃ ។
៥. រស់ វិបុល
អ្នកប្រដាល់វ័យក្មេងនៃក្លិបសាលវ័ន្តកីឡា រូបនេះក៏ស្ថានីយ៍ CNC បានរៀបចំអោយឡើងប្រកួតអន្តរជាតិបានម្តងដែរ ដោយត្រូវប៉ះអ្នកប្រដាល់ថៃកាលពីឆ្នាំ ២០១៦ ហើយបានយកឈ្នះពិន្ទុទៀតផង ប៉ុន្តែក្រោយ មកក៏បាត់មុខរហូតដល់បច្ចុប្បន្ន ។
៦. ម៉ៅ ដាំដូច
អ្នកប្រដាល់នៃក្លិបខ្លារខិនមានរិទ្ធ ធ្លាប់ផ្តួលកីឡាករថៃក្នុងទឹក៤កាលដែលគេឡើងប្រកួតអន្តរជាតិលើកដំបូង នាសង្វៀន អាស៊ីអាគ្នេយ៍ ប៉ុន្តែក្រោយមកក៏បាត់មុខរហូតដល់បច្ចុប្បន្ន ។
សូមបញ្ជាក់ថា នេះត្រឹមកីឡាករ៦នាក់ដែលពួកគេបានប្រកួតអន្តរជាតិលើកដំបូងហើយ បាត់មុខទៅវិញ ប៉ុន្តែនៅមានកីឡាកផ្សេងៗទៀតដែលបានប្រកួតអន្តរជាតិខ្លះធ្លាប់ប្រកួតច្រើន ខ្លះប្រកួតបានលើសពីមួយប្រកួត ប៉ុន្តែក៏បានឈប់ប្រកួត ដោយមិនគិតកីឡាករដែលចូលនិវត្តន៍នោះទេ ៕