តារាងកាប្រកួត Premier League សប្តាហ៍ទី២៦ ដែលផ្សាយបន្ទផ្ទាល់នៅ CBS រួមទាំងប្រវត្តិជួបគ្នា៥ប្រកួតចុងក្រោយ
សមរភូមិបាល់ទាត់អង់គ្លេស Premier League បានរំកិលដល់សប្តាហ៏ទី ២៦ហើយនៅថ្ងៃសៅរ៌ ទី០៩ ខែកុម្ភៈនេះ។ ក្រុមការពារតំណែងជើងឯក Manchester City បានឡើងមកឈរលើកំពូលតារាងវិញហើយ បន្ទាប់ពីបំបាក់ Everton ២ – ០ កាលពីពាក់កណ្តាលសប្តាហ៍កន្លងទៅ។ ខណៈដែល Liverpool ក៏ត្រូវប្រកួតក្នុងសប្តាហ៍ទី២៦របស់ខ្លួនដើម្បីដណ្តើមដំណែងកំពូលតារាងមកវិញដែរ។
ខាងក្រោមនេះគឺជាតារាងការប្រកួតសប្តាហ៏ទី២៦ របស់ក្របខ័ណ្ឌ Premier League និងគូរប្រកួតដែលត្រូវចាក់ផ្សាយបន្តផ្ទាល់នៅស្ថាប័ន CBS (CTN, CNC, MYTV)។ សំរាប់៣គូដែលទស្សន៌និកជននិងបានទស្សនាលើកញ្ចក់ទូរទស្សន៌មានដូចជាតទៅ៖
ជំនួបទាំង៣គូរដែលមានផ្សាយបន្តផ្ទាល់នៅ CBS ពីក្រុមការងារ MSRSPORT ក៏និងមានប្រវត្តិជួបគ្នាកន្លងមកបង្ហាញជូនប្រិយមិត្តបានដឹងផងដែរ។
***ប្រវត្តិជួបគ្នារវាង Liverpool vs AFC Bournemouth
08.12.18 Bournemouth 0 – 4 Liverpool
14.04.18 Liverpool 3 – 0 Bournemouth
17.12.17 Bournemouth 0 – 4 Liverpool
06.04.17 Liverpool 2 – 2 Bournemouth
04.12.16 Bournemouth 4 – 3 Liverpool
***ប្រវត្តិជួបគ្នារវាង Brighton & Hove Albion vs Burnley
08.12.18 Burnley 1 – 0 Brighton
28.04.18 Burnley 0 – 0 Brighton
16.12.17 Brighton 0 – 0 Burnley
02.04.16 Brighton 2 – 2 Burnley
22.11.15 Burnley 1 – 1 Brighton
***ប្រវត្តិជួបគ្នារវាង Manchester City vs Chelsea
09.12.18 Chelsea 2 – 0 Manchester City
05.08.18 Chelsea 0 – 2 Manchester City
04.03.18 Manchester City 1 – 0 Chelsea
30.09.17 Chelsea 0 – 1 Manchester City
06.04.17 Chelsea 2 – 1 Manchester City
ដោយឡែករឿងរ៉ាវមួយដែលគួរអោយចាប់អារម្មណ៏នៅក្នុងពិភពបាល់ទាត់អង់គ្លេសគឺ គ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United, Ole Gunnar Solskjær បានក្លាយជាគ្រូបង្វឹកឆ្នើមប្រចាំខែ (មករា)ដំបូងគេបង្អស់ ក្រោយការចាកចេញរបស់ Sir Alex Furguson កាលពីឆ្នាំ ២០១៣៕