មុននឹងជំនួបនៅពានរង្វាន់ UCL ចូលមកដល់ សិស្សប្អូន MU U23 លត់សិស្សប្អូន U23 PSG ទុកអោយបងៗមើល
នៅស្របពេលដែលក្រុមឈុតធំរបស់ Manchester United បានប្រកួតឈ្នះនៅក្នុងផ្ទះកាំភ្លើងធំ Arsenal កាលពីយប់ថ្ងៃសុក្រនាយុទ្ធនាការពានរង្វាន់ FA Cup 1-3 ក្រុមសិស្សប្អូនវ័យក្រោម23ឆ្នាំរបស់ពួកគេឯណោះវិញក៏មិនធម្មតាដែរ យុវបិសាចក្រហមទាំងនេះបានប្រកួតយកឈ្នះក្រុមយុវជនអាយុក្រោម23ឆ្នាំរបស់ Paris Saint Germain បានយ៉ាងស្រួល។
Manchester United U23 ប្រកួតជាមួយ PSG U23 គឺជាការប្រកួតដកស្រង់បទពិសោធន៍អន្តរជាតិពានរង្វាន់ Premier League International។ បើកឆាកនៅតង់ទីមួយនាទីទី2 McTominay បានស៊ុតនាំមុខមួយគ្រាប់មុន។ ចំណែកឯកីឡាករវ័យក្មេងរបស់ហុល្លង់ Tahith Chong ក៏បានស៊ុតបញ្ចូលទី2គ្រាប់ថែមទៀតនានាទីទី6 និងនាទីទី16 ហើយលទ្ធផលនេះក៏បានថែរក្សាររហូតដល់ចប់90នាទីដែលធ្វើអោយក្រុម MU U23 ឈ្នះ PSG U23 3-0។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដោយឡែកក្រុមឈុតធំទាំងពីរនេះវិញក៏នឹងត្រូវប៉ះប្រកួតគ្នាផងដែរនៅក្នុងក្របខណ្ឌ UEFA Champions League វគ្គ16ក្រុមចុងក្រោយដោយ Paris Saint Germain របស់លោក Thomas Tuchel ធ្វើជាម្ចាស់ផ្ទះជើងទីមួយនៅ Pac de Prince នាយប់ថ្ងៃអង្គារ៍ទី13ខែកុម្ភៈវេលាម៉ោង3ទៀបភ្លឺ(ពេលវេលានៅកម្ពុជា)។ រីឯជើងទី2នឹងត្រូវប្តូរទៅ Old Trafford វិញម្តងនាយប់ថ្ងៃពុធទី7ខែមិនាវេលាម៉ោង3ជិតភ្លឺ។
ចាំមើលតើលោក Ole Gunnar Solskjær អាចជួយក្រុម Man Utd យកឈ្នះ PSG ដូចក្រុមសិស្សប្អូន U23 និងបន្តដំណើរឆ្ពោះទៅមុខទៀតនៅលើដងផ្លូវ UEFA Champions League បានដែរឬទេ?