One Championship ដាក់ប្រវិត្ត ចិត្រា និង ស៊ុបពើឡេក ឈ្នះស្មើគ្នា ខណៈ ស្រីពៅ និង រីកា បទពិសោធខុសគ្នា
ប្រវិត្តកីឡាករដែលត្រូវប្រកួតក្នុងព្រឹត្តិការណ៍ One Championship នាទីក្រុងបាងកក ប្រទេសថៃថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នេះបានបញ្ចេញជាផ្លូវការហើយ ក្នុងនោះយើងចាប់ អារម្មណ៍គូកីឡាករគុនខ្មែររបស់យើងម្នាក់និងគូកីឡាការិនីគុនខ្មែរម្នាក់ដែលត្រូវចូលរួមក្នុង កម្មវិធីដ៏ធំលំដាប់ពិភពលោកមួយនេះ ។
អ្នកប្រដាល់វ័យក្មេងនៃក្លិបទ័ពពិសេស៩១១ ឡៅ ចិត្រា ខាងកម្មវិធីបានដាក់ប្រវិត្តប្រកួត គុនខ្មែរឈ្នះ ១២០ ដង ចាញ់ ២១ និងស្មើ ៥ ដង ចំណែកដៃគូរបស់គេកីឡាករថៃ ស៊ុបពើឡេក ក៏ខាងកម្មវិធីដាក់ប្រវិត្តប្រកួតឈ្នះដូចគ្នាផងដែរពោលឈ្នះ ១២០ ប៉ុន្តែចាញ់ ២៨ និងស្មើ ២ ដង ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ចំណែក នូវ ស្រីពៅ ខាងកម្មវិធីបានដាក់ប្រវិត្តប្រកួតគុនខ្មែរឈ្នះ ៩១ដង ចាញ់៨ និងស្មើ ២ ប៉ុន្តែនេះជាលើកទីមួយសម្រាប់អ្នកប្រដាល់នៃក្លិបតាឡីដំរីមានរិទ្ធ និង Cambodian Top Teeam រូបនេះដែលប្រកួតលក្ខណៈ MMA ខណៈដៃគូ របស់នាងកីឡាការិនីថៃ Rika ISHIGE ទើបប្រកួតក្នុងទ្រុងឈ្នះ ៤ ចាញ់ ២ ខណៈការប្រកួតគុនថៃ មិនមានដាក់នោះទេ ។
សូមបញ្ជាក់ថា នេះជាលើកទីមួយសម្រាប់កីឡាករគុនខ្មែរ ឡៅ ចិត្រា និងកីឡាការិនី នូវ ស្រីពៅ ដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ One Championship ដែលដឹកនាំដោយលោក ហ៊ុន ចាន់រាជ ប្រធានប្រតិភូដឹកនាំកីឡាករគុនខ្មែរប្រកួតក្រៅប្រទេស ៕ រូបភាព៖ One Championship