Chelsea ចង់បានខ្សែបម្រើ/ប្រយុទ្ធរបស់ក្រុម Watford
លោក Maurizio Sarri អ្នកចាត់ការទូរទៅរបស់ក្រុមតោខៀវ Chelse បានបង្ហាញការពេញចិត្តចំពោះខ្សែប្រយុទ្ធរបស់ Watford Roberto Pereyra ហើយក៏ចង់ធ្វើអោយមានការផ្លាស់ប្តូរមួយសម្រាប់ក្រុមទាំងពីរ។ នេះបើយោលទៅលើភ្នាក់ងាររបស់ខ្សែបម្រើស្លាប Watford រូបនេះបានបង្ហើបអោយដឹង។
Pereyra បានបង្ហាញសមត្ថភាពដ៏អស្ចារ្យជាមួយនឹងការស៊ុតបញ្ចូលទីបាន13គ្រាប់និងបញ្ជូនបាល់បាន5ដង។ ចំនុចដ៏គួរឱ្យចាប់អារម្មណ៍ របស់តារាបាល់ទាត់វ័យ28ឆ្នាំបែបនេះហើយទើបភ្នាក់ងាររបស់ Pereyra គឺលោក Sergio Furlan ត្រូវបានទាក់ទងដោយអ្នកចាត់ការរបស់តោខៀវ Sarri។ មិនតែប៉ុណ្ណោះទេសូម្បីតែអតីតអ្នកចាត់ការទូរទៅរបស់ Watford លោក Walter Mazzari ដែលបច្ចុប្បន្នជាអ្នកចាត់ការទូរទៅរបស់ក្លិប Torino ក៏បង្ហាញពីចំណាប់អារម្មណ៍ទៅលើ Pereyra ជាខ្លាំងដែរ។
តែទោះជាយ៉ាងណាក៏ដោយចុះ បើតាមការលើកឡើងដោយគេហទំព័រផ្លូវការរបស់ក្លិបដែលមានរហ័សនាមថា ឪម៉ាល់ Watford និងមិនធ្វើការចរចារជាមួយភាគីណាមួយចំពោះការដោះដូរកីឡាករសញ្ជាតិអាហ្សង់ទីននេះឡើយលុះត្រាតែរដូវកាលនេះបិទបញ្ចប់សិន។