លោក Leonardo Vitorino បង្ហោះសារមួយចាក់ដោតក្រោយជំរើសជាតិថៃចាញ់ជំរើសជាតិឥណ្ឌា ៤-១
AFC Asian Cup ជាព្រឹតិ្តការណ៏បាល់ទាត់ធំបំផុតប្រចាំទ្វីបអាស៊ី បង្កើតឡើងសំរាប់អោយប្រទេសក្នុងទ្វីបអាស៊ីទាំងអស់ប្រកួតគ្នាដើម្បីក្លាយជាជើងឯក ដែលមានរយៈពេល៤ឆ្នាំម្តង។
គិតមកដល់ឆ្នាំ២០១៩ AFC Asian Cup មានអាយុកាល ៦៣ឆ្នាំហើយ ដែលបច្ចុប្បន្នសហព័ន្ធអារ៉ាប់បានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៏លើកទី ១៧នេះ ដែលចាប់ផ្តើមពីថ្ងៃទី ០៥ ខែមករា ដល់ថ្ងៃទី ០១ ខែកុម្ភៈ។
តាមរយៈការប្រកួតបើកឆាកក្នុងពេលថ្មីៗនេះសំរាប់ពូលA ដែលមានម្ចាស់ផ្ទះ អារ៉ាប់ បានប្រកួតស្មើរ ១-១ ជាមួយជំរើសជាតិ បារ៉ែន ខណៈដែល ជំរើជាតិថៃបានបរាជ័យក្រោមថ្វៃជើង ឥណ្ឌា ៤-១ យ៉ាងអាម៉ាស់។
ទាក់ទងនិងការចាញ់ជំរើសជាតិ ឥណ្ឌា នេះបានធ្វើអោយក្រុមជំរើសជាតិថៃ ក្លាយជាប្រធានបទក្តៅមួយក្នុងការបញ្ចេញមតិពីអ្នកសារព៍តមាន និងបុគ្គលសាធារណៈមួយចំនួន។ ជាក់ស្តែងលោក Leonardo Vitorino ដែលជាអតីតគ្រូបង្វឹករបស់ក្រុមជំរើសកម្ពុជាបានបង្ហោះសារមួយថា « ម្សិលមិញ ឥណ្ឌា ឈ្នះ ថៃ ក្នុងពានរង្វាន់ AFC Asian Cup ។ ប៉ុន្តែតើអ្នកមាននៅចាំពីការលេងរបស់កម្ពុជា ទល់នឹងឥណ្ឌា ដែលជាប្រកួតដ៏ល្អនៅពេលដែលខ្ញុំជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ដែរឬទេ ? »
នេះគឺជាផ្ញើរសារចាក់ដោតមួយដល់ប្រិយមិត្តបាល់ទាត់ក្នុងប្រទេសកម្ពុជាទាំងអស់។ កាលនោះក្នុងជំនួបមិត្តភាពកាលពីថ្ងៃទី ២២ ខែមិនា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ឥណ្ឌា បានយកឈ្នះកម្ពុជាត្រឹមតែ ៣-២ ប៉ុណ្ណោះ។
សូមបញ្ចាក់ផងដែរថា ការប្រកួតវគ្គផ្តាច់ព្រ័ត្តនិងធ្វើឡើងនៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងកីឡដ្ឋាន Zayed Sports City ដែលអាចផ្ទុកអ្នកទស្សនាបានជាង ៥ម៉ឺននាក់។ ទឹកប្រាក់ចំនួន ៥លានដុល្លារសហរដ្ឋអាមេរិកនិងប្រគល់អោយទៅអោយជើងឯកនៅក្នុងកម្មវិធី ចំណែកឯជើងឯករងទទួលបានប្រាក់រង្វាន់ ៣លានដុល្លារសហរដ្ឋអាមេរិក៕