ក្រុមគោព្រៃកម្ពុជាបន្តឈរលើ ម៉ាឡេស៊ី, ឡាវ, ទីម័រ និង ប្រ៊ុយណេ ក្នុងតារាង FIFA Ranking
ក្រុមជម្រើសជាតិកម្ពុជាបានធ្លាក់ចំណាត់ថ្នាក់ ៣លេខ នៅលើ FIFA Ranking ប្រចាំខែកញ្ញានេះ ដោយខែមុនកម្ពុជាស្ថិតនៅលេខ១៦៦ ហើយសម្រាប់ខែនេះធ្លាក់មកលេខ១៦៩ វិញ។
យ៉ាងណាក្តីកម្ពុជានៅតែស្ថិតលើប្រទេស៤ដដែល គឺម៉ាឡេស៊ី ១៧១ ឡាវ ១៧៩ ទីម័រ ១៩០ និងប្រ៊ុយណេ ១៩៥។ សម្រាប់នៅតំបន់អាស៊ាន ជាពិសេសប្រទេសជិតខាងនោះ វៀតណាមនៅលេខ១០២ ខណៈដែលថៃវិញនោះ នៅលេខ១២២។
គួរបញ្ចាក់ថា ក្រោយពីចប់លីគកំពូលកម្ពុជា ក្រុមជម្រើសជាតិនឹងធ្វើការប្រមូលផ្ដុំភ្លាមតែម្ដង ដើម្បីត្រៀមខ្លួនលេងមិត្តភាពមួយទៀត ជាមួយទីម័រខាងកើត នៅថ្ងៃទី១២ ខែតុលា ខាងមុខនេះ។ ចំពោះបញ្ជីឈ្មោះកីឡាករវិញ ក៏នឹងប្រកាសផងដែរ ថាតើកីឡាកររូបណាត្រូវដកចេញ និងកីឡាកររូបណាត្រូវកោះហៅជាថ្មីក្រោមការដឹកនាំរបស់អ្នកចាត់ការ Keisuke Honda។