មូលហេតុដែល កែវ រំចង់ មិនផ្តួលឲ្យកីឡាករឲ្យកីឡាករថៃ ត:គួនសឹង្ហ សន្លប់
កំពូលអ្នកប្រដាល់គុនខ្មែរចូលវៃមិនចេះថយ កែវ រំចង់ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៍មានកីឡាថា មូលហេតុដែលរូបខ្លួនមិនផ្តួលឲ្យកីឡាករគុនថៃ ត:គួនសឹង្ហ សន្លប់ ដោយសារតែអណិត ណាមួយមើលទៅកីឡាករថៃម្នាក់នោះហាក់បីដូចជាចង់សុំបន្តអោយបាន៥ទឹក ។
សូមបញ្ជាក់ផងដែរថា នេះគឺជាជំនួបលើកទី៣ហើយរវាងអ្នកប្រដាល់គុនខ្មែរ កែវ រំចង់ ប្រកួតជាមួយអ្នកប្រដាល់គុនថៃ ត:គួនសឹង្ហ ស្របពេលដែល២ប្រកួតមុនអ្នកប្រដាល់នៅខេត្តបាត់ដំបងរូបនេះផ្តួលឲ្យសន្លប់ទាំង២ដង តែសម្រាប់ជំនួបលើកទី៣នេះ កែវ រំចង់ បានត្រឹមឈ្នះតែពិន្ទុប៉ុណ្ណោះ ។ ជាមួយគ្នានេះផងដែរ កែវ រំចង់ ក៏នៅមានមហិច្ឆតាទៅប្រកួតនៅក្រៅស្រុកដដែល ដោយចង់ទៅប្រកួតនៅសហរដ្ឋអាមេរិក នឹងប្រទេសចិន នៅពេលដែលរូបគេអាចសម្រក់គីឡូមកត្រឹម៦៩និង៧០បាន៕ (វីដេអូនិយាយ)