តាមពិត! ច្រឹង ពលរដ្ឋ ទៅក្លឹប Buriram United គឺក្នុងនាមជាកីឡាករខ្ចីជើង
ដើម្បីបំពេញច្បាប់ដែលតម្រូវអោយមានកីឡាករអាស៊ានក្នុងក្រុម(កូតា)ក្លឹប Buriram United បានចុះផ្សាយថាពួកគេបានឈានដល់ការចុះកិច្ចសន្យានាំយកតារាបាល់ទាត់កម្ពុជា ច្រឹង ពលរដ្ឋ ។ ព័ត៌មាននេះត្រូវបានចេញផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការណ៍របស់ក្លឹបនៃលីកកំពូលប្រទេសថៃមួយនេះដែល កីឡាករជម្រើសជាតិបាល់ទាត់កម្ពុជា កាន់អាវពាក់លេខ២៤ជាមួយម្ចាស់ក្លឹប គឺលោក នេវិន ។
ជាមួយគ្នានេះដែរលោក ខូវ ឆាយ ដែលជាអ្នកចាត់ការក្លឹបបាល់ទាត់ក្រសួងការពារជាតិក៏សរសេរនៅលើទំព័រ Facebook របស់លោកថា ៉ អបអរសាទរកីឡាករ ច្រឹង ពលរដ្ឋ របស់ក្លឹបបាល់ទាត់ក្រសួងការពារជាតិ ដែលត្រូវខ្ចីជើងជាផ្លូវការរយៈពេល២ឆ្នាំដោយក្លឹបលីកកំពូលថៃគឺ Buriram United ។ សូមជូនពរអោយប្អូនជោគជ័យក្នុងការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងទឹកដីប្រទេសថៃ ៉ ៕