មូលហេតុនេះហើយដែលវិសាខាប្រកាសដកខ្លួនពីលីគកំពូល និងពានសម្ដេចតេជោ
ដូចបានដឹងហើយថា វិសាខាបានប្រកាសពីការដកខ្លួនចេញពីក្របខណ្ឌ Cambodian Premier League និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ចាប់ពីចុងសប្ដាហ៍នេះតទៅ។
ខាងក្រោមនេះទំនងជាហេតុផលនៃការដកខ្លួន ៖
១.វិសាខាបានដាក់លិខិតទៅគណៈកម្មាការរៀបចំការប្រកះត ដែលនិយាយអំពីការកាត់ក្តីកន្លងទៅក្នុងពានរង្វាន់ហ៊ុនសែនខាប់វគ្គ៤ក្រុមចុងក្រោយជេីងទីមួយនាពេលថ្មីៗកន្លងទៅនេះ
២.វិសាខាចង់ឱ្យមានការបងស្រាយ អំពីការកាត់សេចក្តីកាលពីប្រកួតជាមួយភ្នំពេញក្រោន នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ដេីម្បីទទួលភាពយុត្តិធម៌ជូនក្លិប
៣.វិសាខាចង់ឱ្យគណៈកម្មការរៀបចំការប្រកួតពានរង្វាន់ហ៊ុនសែនខាប់ ដោះស្រាយអំពីបញ្ហាការកាត់សេចក្តីខុសដែលបានចាប់បាល់ក្រៅល្បែទាំងដែលជំហរនោះមិនមានភាពOffside ធ្វេីឱ្យការប្រកួតសំខាន់មួយនេះបាត់បង់ឱកាសដ៏សំខាន់ក្នុងការរកគ្រាប់
៤.បន្ទាប់ពីចេញលិខិតរួច គណៈកម្មការរៀបចំការប្រកួតមិនមានដំណោះស្រាយការអេីពេីជូនក្លិប។