Son និង Maddison រកបានម្នាក់មួយគ្រាប់ឱ្យ Spurs វិលកំពូលតារាង
Heung Min-son និង James Maddison រកបានម្នាក់មួយគ្រាប់ឱ្យ Tottenham Hotspur ឈ្នះ Fulham ២ទល់នឹង០ ក្នុងការប្រកួត Premier League នៅថ្ងៃចន្ទ ទី២៣ ខែតុលា។
Son រកបានគ្រាប់ទី១ឱ្យ Spurs នាំមុខ ក្រោយបានបាល់ពីការ assist ដោយ Richarlison ហើយគេបានទាត់ក្រៅប្រអប់កោងចូលយ៉ាងស្អាត។
James Maddison បន្ថែមបានមួយគ្រាប់ទៀតឱ្យក្រុមមាន់ខ្នាយមាសក្នុងនាទី៥៤។
ដូច្នេះ Spurs បានវិលទៅកំពូលតារាងវិញ ដោយមាន២៣ពិន្ទុ នាំមុខក្រុមលេខ២ Manchester City ២ពិន្ទុ៕