ខេត្ត ព្រៃវែង ឡើងមកលីគកំពូលរដូវកាលថ្មី ទោះបីលីគទី២មិនទាន់រកជើងឯកឃើញ
ទោះបីការប្រកួតពានរង្វាន់លីគលំដាប់ទី២ របស់កម្ពុជាមិនទាន់រកឃើញជើងឯក ប៉ុន្តែក្រុមបាល់ទាត់ខេត្ត ព្រៃវែង មានសិទ្ធិគ្រប់គ្រាន់ដើម្បីឡើងមកលេងលីគកំពូលរដូវថ្មី ២០២១ រួចរាល់ហើយ ។
បន្ទាប់ពីក្រុមបាល់ទាត់ U-21 ភ្នំពេញក្រោន បានទំលាក់ក្រុមបាល់ទាត់ ISI ក្នុងលទ្ធផល ១ ទល់ ០ ក្នុងការប្រកួត Play off នៅថ្ងៃនេះ មានន័យថា មានតែ U-21 ភ្នំពេញក្រោន និង U-21 Tiffy Army តែប៉ុណ្ណោះដែលត្រូវប្រជែងជើងឯក ហើយបើទោះបីក្រុមទាំងពីរបានជើងឯកក៏មិនអាចឡើងមកលីគកំពូលបាល់ទាត់កម្ពុជា បានដែរ ពីព្រោះក្រុមឈុតធំក្រុមទាំងពីរ កំពុងលេងលីគកំពូលរួចហើយ គឺ ភ្នំពេញក្រោន និង Tiffy Army ។
សូមបញ្ជាក់ថា ការប្រកួតលីគលំដាប់ទី២ បានប្រើរូបមន្តរកជើងឯកដោយក្រុមលេខ៤ ISI ប៉ះ លេខ៣ U-21 ភ្នំពេញក្រោន ហើយអ្នកឈ្នះប៉ះលេខ២ គឺ U-21 Tiffy Army រួចអ្នកឈ្នះបន្តប៉ះក្រុមលេង១ ខេត្ត ព្រៃវែង ដើម្បីដណ្ដើមជើងឯកលីគទី២ តែម្តង ៕