ក្លឹប Brugge និង Leicester យល់ព្រមលើការផ្ទេរកីឡាករ Kamal Sowah
(BC-99)
Leicester City កំពុងឈានដល់កិច្ចព្រមព្រៀងលក់ខ្សែប្រយុទ្ធ Kamal Sowah ទៅឱ្យក្លិប Brugge បន្ទាប់ពីក្រុមបាល់ទាត់នៅក្នុងលីគកំពូលនៃប្រទេស បែលហ្ស៊ិក មួយនេះបានខកខានទិញខ្សែប្រយុទ្ធ Mohamed Daramy របស់ក្រុម FC Copenhagen ដែលបានសម្រេចចិត្តទៅចូលរួមជាមួយ Ajax ។
បើទោះជា Sowah គឺជាកីឡាកររបស់ Leicester តាំងពីឆ្នាំ ២០១៧ មកមែនក៏កីឡាករខ្សែប្រយុទ្ធសញ្ជាតិ ហ្គាណា រូបនេះមិនបានចូលលេងឱ្យក្រុមកញ្ជ្រោងខៀវ ម្តងណាឡើយ ដោយក្លិបបានឱ្យរូបគេទៅចូលរួមលេងជាមួយ OH Leuven តាំងពីឆ្នាំ ២០១៨ ជាទីដែល Club Brugge បានដាក់ចំណាប់អារម្មណ៍លើរូបគេតែម្តង។
Kamal Sowah វ័យ២១ឆ្នាំត្រូវបានសារព័ត៌មានរបស់ បែលហ្សិក បង្ហើបឱ្យដឹងថា Leicester City ដែលជាម្ចាស់ដើមបានដាក់តម្លៃ ៩ លានផោនប្រសិនបើ Club Brugge ចង់បានកំឱ្យហួសថ្ងៃកំណត់ទិញដូរកីឡាករដែលនឹងត្រូវបិទនៅសប្តាហ៍ក្រោយ។