សេន ប៊ុនថេន និង បឺត ខាំ ត្រូវបានតែងតាំងជាគ្រូជម្រើសជាតិគុនខ្មែរ និង Kickboxing
អតីតអ្នកប្រដាល់គុនខ្មែរល្បីល្បាញ សេន ប៊ុនថេន និង បឺត ខាំ ត្រូវបានសហព័នប្រដាល់គុនខ្មែរប្រកាសតែងតាំងជាគ្រូជម្រើសជាតិប្រដាល់គុនខ្មែរ និងគ្រូជម្រើសជាតិផ្នែក Kickboxing ក្នុងការប្រមូលផ្តុំកីឡាករ ខ្មែរចេញទៅប្រកួតនៅព្រឹត្តិការណ៍ស៊ីហ្គេម នាប្រទេសវៀតណាម ក្នុងអំឡុង ខែ វិច្ឆិកា ឆ្នាំ ២០២១ ខាងមុខនេះ ។
គ្រូជម្រើសជាតិគុនខ្មែរ ៖
- សេន ប៊ុនថេន
- ហេង ប៊ុនឃីម
- ឡៅ ស៊ីណាត
- ឃីម ឌីម៉ា
- ទេព ស៊ីវុត្ថា
គ្រូជម្រើសជាតិផ្នែក ឃីកបុកស៊ីង ( Kickboxing )
- ជា ឬទ្ធិ
- បឺត ខាំ
- សៅ ប៊ុននឿន
សម្រាប់ការប្រមូលផ្តុំកីឡាករទាំងគុនខ្មែរ និង ឃីកបុកស៊ីង នឹងធ្វើឡើង បន្ទាប់ពីបញ្ហាកូវីដ ១៩ ស្ងាប់ស្ងាត់ ។ កីឡាករទាំងអស់នឹងប្រមូលហ្វឹកហាត់ ស្នាក់ និងហូបចុក មុនចេញដំណើរដំណើរទៅប្រកួតនៅ ស៊ីហ្គេម នៅប្រទេស វៀតណាម ដែលគ្រោងចាប់ផ្តើមនាខែ វិច្ឆិកា ២០២១ នេះ ។
សូមបញ្ជាក់ថា វិញ្ញាសារគុនខ្មែរ ( Muay ) កម្ពុជា បានចូលរួមចំនួនពីរលើករួចមកហើយ កាលពីនៅប្រទេស ម៉ាឡេស៊ី និងនៅ ហ្វីលីពីន ខណៈវិញ្ញ្ញាសា ឃីកបុកស៊ី កម្ពុជាទើបបានចូលរួមម្តង តែប៉ុណ្ណោះ កាលពីនៅ ប្រទេស ហ្វីលីពីន ក្នុងឆ្នាំ ២០១៩ ដោយរកបានត្រឹមមេដាយសំរឹទ្ធ តែប៉ុណ្ណោះ ៕