ពានរង្វាន់សម្តេច ហ៊ុន សែន វគ្គផ្តាច់ព្រ័ត្រថ្នាក់ខេត្តលេងភ្នំពេញ
ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេ ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ ថ្នាក់ខេត្ត វគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅទឹកដីកណ្តាល នារាជធានីភ្នំពេញ។
នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ ព្រៃវែង ត្រូវប្រកួត ត្បូងឃ្មុំ ដណ្ដើមយកលេខ១ វេលាម៉ោង ៦ៈ០០ នាទីល្ងាច នៅ ពហុកីឡដ្ឋានជាតិ អូឡាំពិក ។
មុនឈានដល់វគ្គផ្តាច់ព្រ័ត្រនេះ ព្រៃវែង បានទំលាក់ សៀមរាប ៩ ទល់ ០ ទាំងពីរជើង ខណ: ត្បូងឃ្មុំ ទំលាក់ខេត្ត កែប ៥ ទល់ ២ ។
ក្រុមទាំង៤ ដែលឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្នាក់ខេត្ត នេះឡើងទៅលេងជាមួយក្រុមទាំង ១២ នៅលីគកំពូល ដើម្បីប្រជែងយកជើងឯកពានរង្វាន់ ហ៊ុន សែន ខាប់ ថ្នាក់ជាតិ ៕