
ខ្សែបម្រើ Sergio Busquets តកុងត្រាថ្មីជាមួយ Barcelona មានតម្លៃផ្តាច់កុងត្រា៥០០លានអឺរ៉ូ
អ្នកមានបុណ្យ FC Barcelona បានប្រកាសអំពីការបន្តកិច្ចសន្យាថ្មីជាមួយខ្សែបម្រើការពារ Sergio Busquets ដល់ឆ្នាំ២០២៣។
ប្រាក់ខែរបស់កីឡាករវ័យ៣០ឆ្នាំត្រូវបានដំឡើង តែក្លិបមិនទម្លាយអោយដឹងជាក់លាក់ឡើយ។ ក្រៅពីនេះ ថ្លៃផ្ដាច់កុងត្រា Release-Clause របស់គេបានកើនពី ២០០លានអឺរ៉ូ ទៅ ៥០០លានអឺរ៉ូ។
Barcelona រៀបរាប់ថា Busquets ជាកីឡាករដែលមិនអាចខ្វះបានក្នុងចង្វាក់លេងរបស់ក្រុម និងក្នុងការចែកបាល់។ គេតែងតែធ្វើការសម្រេចចិត្តត្រឹមត្រូវ ដែលផ្ដល់ផលចំណេញផ្នែកទិចនិចដល់មិត្តរួមក្រុម។
គួរអោយដឹងថា Sergio Busquets បានដុះដាលចេញពីថ្នាលយុវជនរបស់ Barcelona និងបានចូលលេងក្នុងក្រុមធំ ចំនួន៤៩០ប្រកួតរួចហើយ៕