ច្បាស់ការ! ជំនួបយក្ស El Clasico ជើងទី១រវាង Barca និង Real ប្តូរទៅលេងនៅខែក្រោយវិញ
ផ្លូវការ!ជំនួបរវាង FC Barcelona និង Real Madrid ត្រូវបានចេញសេចក្ដីថ្លែងការណ៍បានព្រមព្រៀងគ្នានិងយកការប្រកួត El Clasico ជើងទី១គឺប្រព្រឹត្តិធ្វើឡើងទៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខវិញនៅក្នុងទឹកដី Camp Nou។
គួររំលឹកថា គណៈកម្មការរៀបចំការប្រកួតបានទុកពេលឲ្យក្រុមទាំងពីរសម្រេចរហូតដល់ថ្ងៃទី២១ ខែតុលា ប៉ុន្តែក្រុមទាំងពីរក៏សម្រេចព្រមព្រៀងគ្នាដោយបានជ្រើសរើសយកថ្ងៃទី១៨ ខែធ្នូ តែម្តង។
គួរបញ្ជាក់ថា ការផ្លាស់ប្តូរកាលបរិច្ឆេទនេះគឺដោយសារតែព្រួយបារម្ភពីបាតុកម្មពាក់ព័ន្ធនឹងទឹកដីស្វយ័តកាតាឡាន់ ក្រោយពីមានការឃាត់ខ្លួនមេដឹកនាំបាតុកម្ម៩រូបកាលពីដើមសប្តាហ៍កន្លងមកនេះ។