• 1981
    0

    អ្នកចាត់ការ Tottenham Hotspur លោក Antonio Conte យល់ថា យ៉ាងហោចណាស់ក្រុមរបស់លោកត្រូវការកីឡាករថ្មី២នាក់ទៀតដើម្បីអាចប្រជែងតំណែងជើងឯក Premier League រដូវកាលថ្មីបាន។ Spurs មាន១០ពិន្ទុស្មើក្រុមការពារជើងឯក Manchester City ក្រោយឈ្នះ៣ និងស្មើ១ពីការប្រកួត៤លើកដំបូងក្នុងរដូវកាលនេះ។ Conte បានផ្លាស់ប្ដូរតិចតួចក្នុងរដូវកាលនេះសម្រាប់ជម្រើស១១នាក់ដំបូង តែគិតថា ក្រុមរបស់លោកត្រូវតែពង្រឹងតំបន់សំខាន់ៗមួយចំនួន។ “បើប្រៀបជាមួយរដូវកាលមុន យើង​ត្រូវការពង្រឹងបន្ថែម។ ហើយបើចង់រីកចម្រើនជាងហ្នឹងទៀត យើងត្រូវការពេល អត់ធ្មត់ ...
  • 2857
    0

    West Ham United បានប្រកាសនាំចូលខ្សែបម្រើប្រេស៊ីល Lucas Paqueta លើកិច្ចសន្យា៥ឆ្នាំពី Lyon។ ដំបូងឡើយក្រុមញញួរធំបានដាក់តម្លៃស្នើ៣៦លាន៥សែនផោន ប៉ុន្តែ Lyon ទារដល់ទៅ៥០លាន ទើបឈានដល់កិច្ចព្រមព្រៀង ហើយតម្លៃនេះបានបំបែកកំណត់ត្រាដែលក្រុមលោក David Moyes ធ្លាប់ចាយលើ Sebastien Haller ៤៥លានផោន ពី Frankfurt កាលឆ្នាំ២០១៩។ Paqueta បានចូលរួមជាមួយ Lyon ...
  • 430
    0

    ព្រះខ័នរាជស្វាយរៀងបានជួបលទ្ធផលមិនសូវគាប់ចិត្តទៀតហើយក្នុងក្របខណ្ឌ Cambodian Premier League រដូវកាល២០២២ ដោយពួកគេយកបានត្រឹមមួយពិន្ទុពីបឹងកេត ១ទល់នឹង១ ក្នុងការប្រកួតនៅថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២ ប្រចាំសប្ដាហ៍ទី១៧។ លទ្ធផលបែបនេះមានន័យថា ក្រុមលេខ២វិសាខាបានកាត់បន្ថយគម្លាតពីស្វាយរៀងមកត្រឹមតែ៥ពិន្ទុ ខុសពីប៉ុន្មានប្រកួតមុនដែលឃ្លាតគ្នាដល់ទៅជាង១០ពិន្ទុ។ សម្រាប់វិសាខាដែលឈរលេខ២បណ្ដោះអាសន្នបានបន្តជ័យជម្នះទៀតហើយ ដោយឈ្នះគិរីវង់សុខសែនជ័យ ៦ទល់នឹង១។ សរុបមក ព្រះខ័នរាជស្វាយរៀងមាន៣៩ពិន្ទុ ខណៈវិសាខាមាន៣៥ពិន្ទុ៕
  • 498
    0

    ខ្សែប្រយុទ្ធបឹងកេត ម៉ាត់ នូរុណ បានឧទ្ទិសគ្រាប់បាល់របស់គេក្នុងសំណាញ់ព្រះខ័នរាជស្វាយរៀងទៅកាន់គ្រូបង្គោល គីម ភក្ដី ដែលសម្រាកព្យាបាលក្នុងមន្ទីពេទ្យ។ គ្រូបង្គោលក្លិបបឹងកេតរូបនេះកំពុងសម្រាកព្យាបាលនៅភ្នំពេញ ក្រោយត្រលប់ពីការសង្គ្រោះបន្ទាន់នៅវៀតណាម។ លោក គីម ភក្ដី ស្ថិតក្នុងស្ថានភាពគួរព្រួយបារម្ភមួយ ដោយសារបញ្ហាសុខភាព ដែលត្រូវបានឮថា ជាបញ្ហាក្រពះ។ លោកអវត្តមាន​ពីទីលានច្រើនខែមកហើយ។ MSR Sports សូមបួងសួងដល់លោក គីម ភក្ដី ឲ្យឆាប់ជា និងវិលត្រលប់ដឹកនាំកូនក្រុមបឹងកេតវិញឆាប់ៗ៕
  • 1437
    0

    អ្នកចាំទី Yann Sommer សង្គ្រោះបាល់បានដល់ទៅ១៩ដងដែលជាកំណត់ត្រាមួយក្នុងការប្រកួតនៅ Bundesliga ក្នុងការប្រកួតដែល Borussia Monchengladbach របស់គេស្មើម្ចាស់ផ្ទះ Bayern Munich ១ទល់នឹង១។ មិត្តរួមក្រុម Marcus Thuram បានរកគ្រាប់បាល់បញ្ចូលទីឲ្យក្រុម​ភ្ញៀវ Gladbach នាំមុខក្នុងនាទី៤៣។ Bayern Munich ក៏បានសម្រុកខ្លាំង តែត្រូវបានអ្នកចាំទី Yann Sommer ជួយម្ដងហើយម្ដងទៀត។ ទីបំផុត ...
  • 397
    0

    Liverpool បាន​បំបាក់ក្រុមភ្ញៀវ Bournemouth ៩ទល់នឹង០ ក្នុងការប្រកួត Premier League នៅថ្ងៃសៅរ៍ ទី​​២៧ ខែសីហា ឆ្នាំ២០២២។ នេះជាការឈ្នះដ៏មហិមាក្នុងសប្ដាហ៍ទី០៤ ក្រោយ៣ប្រកួតមុនរកបាន​តែ២ពិន្ទុ ហើយក៏ទើបចាញ់ Manchester United ២ទល់នឹង១ ថែមទៀត។ លោក Jurgen Klopp អ្នកចាត់ការ Liverpool ថ្លែងថា នេះជាលទ្ធផលដ៏កម្រ ហើយក៏សំខាន់មួយ។ ...
  • 429
    0

    Newcastle United បានបង្ហាញខ្លួនខ្សែប្រយុទ្ធថ្មី Alexander Isak ជាផ្លូវការហើយ ក្រោយបំពេញការផ្ទេរពី Real Sociedad លើកិច្ចសន្យារយៈពេលវែងក្នុងរង្វង់តម្លៃ៦លានផោន។ កីឡាករវ័យ២២ឆ្នាំបានក្លាយជាសមាជិកថ្មីទី៤របស់សារិកាព្រៃ បន្ទាប់ពី Matt Targett, Nick Pope និង Sven Botman។ Isak រកបាន៤៤គ្រាប់ពី១៣២ប្រកួតឲ្យ Sociedad និង៩គ្រាប់ពីការលេង៣៧ប្រកួតសម្រាប់ជម្រើសជាតិស៊ុយអែត៕  
  • 1266
    0

    លោក Eric Ten Hag បានសរសើរដល់ Raphael Varane និងថា Harry Maguire មិនប្រាកដត្រូវតែបានលេងដោយសារតែជាប្រធានក្រុមនោះទេ។ Maguire ត្រូវបានភ្ជាប់ទៅនឹងការផ្លាស់ទៅចូលរួមជាមួយ Chelsea ហើយគេបានអង្គុយនៅកៅអីបម្រុងពេលឈ្នះ Liverpool ២ទល់នឹង១ កាលថ្ងៃចន្ទ ទី២២ ខែសីហា។ ជាជំនួសវិញ Varane បានចាប់ដៃគូជាមួយ Lisandro Martinez ក្នុងតំបន់ការពារកណ្ដាល។ ...
  • 777
    0

    ខ្សែបម្រើ Dele Alli បានចាកចេញពី Everton ទៅចូលរួមជាមួយក្លិបលីគកំពូលទួរគី Besiktas ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល ព្រមជាមួយលក្ខខណ្ឌអាចទិញផ្ដាច់ផងដែរ។ កីឡាករអង់គ្លេសវ័យ២៦ឆ្នាំ ទើបតែផ្ទេរមក Everton នៅឆ្នាំ២០២២នេះ ក្រោយចាកចេញពីក្លិប Tottenham Hotspur ដោយបង្ហាញខ្លួនអោយក្រុមស្ករគ្រាប់ បាន ១៣ប្រកួត ។ Dele Alli ត្រូវបានគេស្គាល់ថាជាកីឡាករឆ្នើមមួយរូបកាលជំនាន់លោក Mauricio Pochettino នៅដឹកនាំ ...
  • 1473
    0

    Liverpool កំពុងពិចារណាទិញយកខ្សែបម្រើ Marcos Llorente ពីក្លិប Atletico Madrid ។លោក Jurgen Klopp ចង់នាំយកខ្សែបម្រើមកពង្រឹងក្រុមបន្ថែម បន្ទាប់ពី Naby Keita និង Thiago Alcantara សុទ្ធតែមានរបួស។   យ៉ាងណា មិនទាន់ច្បាស់ថា Liverpool នឹងទិញយក Marcos Llorente នៅរដូវក្ដៅនេះឬអត់ ...