• 2872
    0

    ក្លិបប្រដាល់ឆ្មាសសែនសុខគុនខ្មែររបស់លោក ស៊ន អេលីត បានប្រកាសផ្លាស់ប្តូរឈ្មោះទៅជាក្លិប ប៉ែន កាក់ គុនខ្មែរវិញ ( P.K KUN KHMER) ចាប់ពីពេលនេះតទៅ ។ ការផ្លាស់ប្តូរនេះដោយសារមានការឧបត្ថម្ភពីលោក ប៉ែន កាក់ សម្រាប់ការបណ្តុះកីឡាករគុនខ្មែរក្នុងក្លិបមួយនេះដែលបានបង្កើតជាងឆ្នាំ២មកហើយ មានទីតាំងនៅជាប់របងវិទ្យាល័យឬស្សីកែវ ។ គួររំលឹកថា  ក្លឹបឆ្មាសសែនសុខគុនខ្មែរ គឺជាក្លឹបមួយដែលលោកគ្រូ ស៊ន អេលីត បានបង្កើតឡើងយូរឆ្នាំគួរសមមកហើយដែរ ក្នុងនោះក៏មានការជួយឧបត្ថម្ភមូយចំនួនផងដែរពីសប្បុរសជន ...
  • 2078
    0

    បើយោងតាមការចុះផ្សាយរបស់ស្ថាប័នព័ត៌មាន CNN បានឲ្យដឹងថាកីឡាករប្រដាល់សកល Patrick Day បានបាត់បង់ជីវិតកាលពីថ្ងៃពុធម្សិលមិញនេះ បន្ទាប់ពីប្រកួតរួចចំនួន៤ថ្ងៃ ជាមួយនិងកីឡាករ Charles Conwell នៅថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងនៅនា Chicago។ អ្នកប្រដាល់សកលវ័យ២៧ឆ្នាំរូបនេះស្លាប់ដោយសារតែ ​រងរបួស​ក្បាល​រហូត​ប៉ះពាល់​ខួរក្បាល​ធ្ងន់ធ្ងរ នេះបើយោងតាមការបញ្ជាក់ពីប្រម៉ូទឺរបស់គេគឺលោក Lou DiBella ។ ហេតុការណ៍ដែលបណ្តាលឲ្យ Patrick Day បានបាត់បង់ជីវិតគឺដើមហេតុ ដោយបាន​ដួលសន្លប់​បាត់ស្មារតី​នៅលើ​រេញ ក្រោយពីកីឡាករ Conwell វ៉ៃ​ឲ្យ​សន្លប់​នៅក្នុង​ទឹក​ទី​១០៕
  • 7137
    0

    ការប្រកួតរវាងកំពូលអ្នកប្រដាល់ថៃ បួខាវ និងកីឡាករជាចិន Yuan Bin លើកទី២ដែលគ្រោងធ្វើនៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៩ នៅទីក្រុងភ្នំពេញ កម្មវិធី MAS Fight Kun Khmer ត្រូវបានលុបចោលវិញ ដោយសារមានលិខិតដកខ្លួនពីខាងកីឡាករចិន ។ ខាងកម្មវិធីមិនទាន់រកដៃគូមកជំនួសកីឡាករចិនដើម្បីប៉ះជាមួយអ្នកប្រដាល់ខេត្តសុរិន្ទនោះទេ ស្របពេលការប្រកួតនៅសល់ត្រឹម១០ថ្ងៃទៀតតែប៉ុណ្ណោះ ។ នេះជាកីឡាករចិនទី២ហើយដែលបានដកខ្លួនមិនប្រកួតជាមួយកីឡាករថៃ បួខាវ បន្ទាប់ពីកីឡាករចិន យីឡុង ...
  • 1382
    0

    ពសយក្ស Inter Milan បានចេញសេចក្តីប្រកាសពីអាការៈរបួសរបស់ Alexis Sanchez ដែលនិងត្រូវសំរាកព្យាបាលរបួសរហូតដល់ដើមឆ្នាំ ២០២០។ តាំងពីពេលផ្លាស់មកកាន់ Inter ក្នុងលក្ខ័ណខ្ចីជើងពីបិសាចក្រហម Manchester Untied មកអាចថាជាការចាប់ផ្តើមមួយដ៏ល្អរបស់ Sanchez ក្នុងទឹកដីអ៊ីតាលី។ ប៉ុន្តែវាជារឿងសោកស្តាយដែលកីឡាករជនជាតិឈីលី ត្រូវញាំញីដោយរបួសទៅវិញ។ កីឡាករវ័យ ៣០ឆ្នាំនិងត្រូវសំរាក់រយៈពេលជាង៣ខែដើម្បីធ្វើការវះកាត់របួសជង្គង់ និងព្យាបាលកជើងខាងឆ្វេង ដែលតំរូវអោយរូបគេសំរាករហូតដល់ដាច់ឆ្នាំ ២០១៩៕
  • 1926
    0

    ក្របខ័ណ្ឌបាល់ទាត់ La Liga កំពុងតែពិចារណាក្នុងការផ្លាស់ប្តូរទឹកដីសម្រាប់ការប្រកួត El Clasico ជើងទី១រវាង FC Barcelona និង Real Madrid នៅចុងខែតុលានេះ។ ជាក់ស្តែងការប្រកួតដ៏ធំជើងទី១ប្រចាំពិភពលោកនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី២៦ ខែតុលា ខាងមុខនេះដោយប្រកួតនៅទឹកដី Camp Nou របស់ក្រុមការពារដំណែងជើងឯក។ យ៉ាងណាក្តី ក្របខ័ណ្ឌ La Liga គ្រោងនឹងផ្លាស់ប្តូរការប្រកួតនេះទៅកាន់កីឡដ្ឋាន Santiago Bernabeu ...
  • 14129
    0

    Giorgio Petrosyan គឺជាអ្នកប្រដាល់ Kickboxing ជនជាតិអ៊ីតាលី ដែលមានដើមកំណើតនៅប្រទេស អាលម៉ានី ដែលបានបំលាស់ទីមករស់នៅប្រទេសអ៊ីតាលីជាមួយនិងក្រុមគ្រួសារ។ កីឡាកររូបនេះក៏ទើបតែដណ្តើមបានទឹកប្រាក់១លានដុល្លាអាមេរិកពីកីឡាករបារាំង Samy Sana កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ កន្លងទៅក្នុងការប្រកួតដ៏ធំជាប្រវិត្តសាស្ត្ររបស់ស្ថាប័ន One Championship ដែលជាថ្ងៃគម្រប់សង្វៀនលើកទី១០០នាទីក្រុងតូក្យូ ប្រទេសជប៉ុន។ បន្ទាប់ពីជ័យជំនៈជាប្រវត្តិសាស្រ្តនេះ ធ្វើឲ្យនាយកប្រតិបត្តិក្នុងស្ថាប័ន ONE គឺលោក Chatri Sityodtong មានបំណងចង់ឲ្យម្ចាស់ទឹកប្រាក់១លានដុល្លាររូបនេះប្រកួតជាមួយនិងស្តេចប្រដាល់ប្រទេសថៃ ...
  • 4862
    0

    ប្រិយ៍​មិត្ត​របស់​ក្រុម​បាល់​ទាត់​ប៊ុលការី​ចំនួន៤​រូប​ត្រូវ​បាន​ប៉ូលីស​ចាប់​ខ្លួន​ក្រោយ​ពេល​ដែល​ពួក​គេ​បាន​បញ្ចេញ​កាយ​វិការ​គាំទ្រ​ក្រុម​ផ្តាច់​ការ​ ណាស៊ីស ក្នុង​អំឡុង​ពេល​ប្រកួត​បាល់​ទាត់​ជម្រុះ​យូរ៉ូ​២០២០​រវាង ​ប៊ុលការី ​និង​ អង់គ្លេស ​នៅ​ទី​ក្រុង​ Sofia។ ក្រុម​មន្ត្រី​ប៉ូ​លីស​របស់ ​ប៊ុល​ការី​ បាន​ធ្វើ​ការ​យ៉ាង​ឆាប់​រហ័ស​​និង​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន​៤នាក់​ដែល​បាន​ធ្វើ​អំពើ​ខុស​បទបញ្ញត្តិ​របស់សហព័ន្ធ​បាល់​ទាត់អឺរ៉ុប​ UEFA ដែល​មាន​ដូច​ជា​ការ​លើក​ដៃ​ជាសញ្ញា​របស់​ក្រុម​ផ្តាច់​ការ​ ណាស៊ីស​ អាឡឺម៉ង់ ការ​ស្រែក​ច្រៀង​បទ​ចម្រៀង​ពួក ​ណា​ស៊ីស និង​ការ​ចោល​របស់​របរ​ចូល​ក្នុង​ទី​លាន​ប្រកួត​ជា​ដើម។ វា​មិន​មែន​ជា​ថ្ងៃ​ល្អ​របស់​ក្រុម​បាល់​ទាត់​ អង់គ្លេស​ នុះ​ទេ​ បើ​ទោះ​ជា​ពួក​គេ​បាន​ស៊ុត​បាល់​ចូល​៦​គ្រាប់​លើ​ក្រុម​ម្ចាស់​ផ្ទះ​ ប៊ុលការី ​ដែល​មិន​អាច​តដៃ​វិញ​បាន​សូម្បី​តែ​មួយ​គ្រាប់វិញ​ក៏ដោយ​។ កីឡាករ​របស់ ​អង់គ្លេស ...
  • 1695
    0

    ក្តីស្រមៃប្រកួតក្នុងការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមសម្រាប់ប្រទេសកម្ពុជារបស់ មាស ម៉ើ បានសម្រេចហើយបន្ទាប់ពីឆ្លងកាត់ការប្រកួតតេស្ថសមត្ថភាពជាមួយកីឡាករផ្សេងៗច្រើនដំណាក់រួចមក ពោលអ្នកប្រដាល់គុនចម្រុះខេត្តកំពង់ធំជាប់ឈ្មោះជាកីឡាករជម្រើសជាតិយូដូ ប្រកួតនៅស៊ីហ្គេមឆ្នាំ២០១៩នេះនាប្រទេសហ្វីលីពីន ។ មាស ម៉ើ បានប្រាប់ MSR SPORT ថាក្តីស្រមៃរបស់ខ្ញុំបានសម្រេចហើយ គោលបំណងរបស់ខ្ញុំជិត១០ឆ្នាំហើយសម្រាប់ការចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម ហើយពេលនេះខ្ញុំធ្វើបានហើយដោយឈ្នះជាបន្តបន្ទាប់រហូតមានឈ្មោះចេញទៅប្រកួតយូដូ ប្រភេទទម្ងន់ ៦៦ គីឡូក្រាម ។ សូមបញ្ជាក់ថា កីឡាករដែលមានជំនាញ MMA , ជីជឺស៊ូ ហើយរូបគេជាកីឡាករជម្រើសជាតិយូដូកម្ពុជាតាំងពីឆ្នាំ២០១៥មកដោយធ្លាប់ចេញទៅប្រកួតនៅសិង្ហបុរី ថៃ ...
  • 1419
    0

    បន្ទាប់ពីក្រុមជម្រើសជាតិបាល់ទាត់នៃប្រទេសអ៊ីរ៉ាក់បានប្រកួតឈ្នះក្រុមជម្រើសជាតិកម្ពុជាក្នុងលទ្ធផល៤ទល់០បានធ្វើឲ្យក្រុមមកពីតំបន់អារ៉ាប់មួយនេះឈរនកំពូលតារាងក្នុងពូលCជាបណ្តោះអាសន្ន​ ដោយរងចាំការប្រកួតរវាងក្រុមជម្រើសជាតិនៃប្រទេសអ៊ីរ៉ង ប្រកួតជាមួយក្រុមជម្រើសជាតិនៃប្រទេស ប៉ារ៉ែន នៅវេលាម៉ោង១១:៣០យប់នេះ។ គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០២២នៅអាស៊ីវគ្គជម្រុះ Preliminary Qualification Round 2 ក្នុងពូលC ៣ប្រកួតកន្លងមកអ៊ីរ៉ាក់ឈ្នះ២ស្មើ១មាន៧ពិន្ទុ តែប្រសិនបើអ៊ីរ៉ង់ឈ្នះប៉ារែននៅយប់នេះដែរ អ៊ីរ៉ង់និងឡើងមកឈរលេខ១វិញ ព្រោះថា២ប្រកួតកន្លងមករបស់អ៊ីរ៉ងឈ្នះទាំង២មាន៦ពិន្ទុ ដូច្នេះបើអ៊ីរ៉ងឈ្នះនឹងមាន៩ពិន្ទុនៅក្នុងដៃ។ ហើយសម្រាប់ការប្រកួតបន្ទាប់របស់កម្ពុជានឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីហុងកុងសម្រាប់ការប្រកួតលើកទី៥៕    
  • 2023
    0

     បេក្ខភាព Golden Boy បានបង្ហាញបញ្ជីឈ្មោះជាផ្លូវការហើយ តាមរយៈការបោះឆ្នោតជាលក្ខណៈអន្តរជាតិ។ កីឡាករអាយុក្រោម ២១ឆ្នាំចំនួន២០នាក់កំពុងស្ថិតក្នុងការបោះឆ្នោតដើម្បីក្លាយជាម្ចាស់ជ័យលាភី Golden Boy ប្រចាំឆ្នំា ២០១៩ ដែលនិងត្រូវប្រកាសលទ្ធផលសំរេចនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងទីក្រុងតូរីន ប្រទេសអ៊ីតាលី។ ***កីឡាករទាំង ២០នាក់នោះមានដូចខាងក្រោម៖ Gianluigi Donnarumma (AC Milan) Matthijs de Ligt ...