ប្រទេសថៃចុះកុងត្រា3ឆ្នាំ ធ្វើជាម្ចាស់ផ្ទះប្រណាំងម៉ូតូពិភពលោក MotoGP
ប្រទេសថៃបានបង្កើតភាពល្បីល្បាញមួយមុខទៀតហើយលើវិស័យកីឡាគឺ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រណាំងម៉ូតូពិភពលោក Moto GP ដែលនឹងកើតឡើងនៅដើមខែតុលា ឆ្នាំ2018នេះ។ ការប្រណាំងម៉ូតូមិនមែនជារឿងថ្មីរបស់ប្រទេសនេះឡើយ ព្រោះការរៀបចំតែងតែមាននៅតាមតំបន់នានា ហើយជាការប្រកួតប្រជែងក្នុងស្រុក រឺកំរិតអន្តរជាតិខ្នាតតូច។
បូកផ្សំនឹងការពេញនិយមពីសំណាក់ប្រជាជនក្នុងស្រុកផង, មានបទពិសោធន៏ក្នុងការរៀបចំផ្សេងៗផង, មានទីលានប្រណាំងកំរិតស្តង់ដាផង, មានការបណ្តាក់ទុនពីអ្នកជំនួញក្នុងស្រុកគ្រាក់ៗផង, សហព័ន្ធកីឡាប្រណាំងម៉ូតូអន្តរជាតិFIM បានសំរេចចុះកុងត្រារយៈពេល3ឆ្នាំជាមួយប្រទេសថៃតាំងពីចុងឆ្នាំ2017 ដោយយកទីតាំងខេត្តបូរីរ៉ាំ ជាទីលានប្រណាំងផ្លូវការ។
The Buriram International Circuit រឺជាទូទៅគេហៅថាផ្លូវប្រណាំងឆាង, នៅថ្ងៃទី05, 06 និងទី07 ខែតុលាឆ្នាំ2018 ការប្រណាំងប្រជែងនឹងចាប់ផ្តើមផ្លូវការ ដែលជាផ្លូវប្រណាំងប្រទេសទី15 ក្នុងចំណោម19ប្រទេសម្ចាស់ផ្ទះក្នុងឆ្នាំ2018នេះ។ ផ្លូវប្រណាំងនេះមានចំងាយមួយជុំ 4.554 គីឡូម៉ែត្រ និងមានចំនុចបត់បែនចំនួន12កន្លែង ចាប់ផ្តើមសាងសង់ឡើងវីញនៅខែមិនា ឆ្នាំ2013 និងបើកអោយដំណើរការនៅចុងឆ្នាំ2014។
Moto Grand Prix គឺជាកម្មវិធីប្រណាំងម៉ូតូដ៏ល្បីល្បាញបំផុតនៅលើពិភពលោកដែលមាន 3ប្រភេទប្រណាំងគឺ MotoGP (ម៉ូតូធំ-1000cc), Moto2 (ធន់កណ្តាល- 600cc) និង Moto3 (ធន់តូច-250cc)៕
MotoGP (ម៉ូតូធំ-1000cc)
Moto2 (ធន់កណ្តាល- 600cc)
Moto3 (ធន់តូច-250cc)