Endrick ក្លាយជាកីឡាករក្នុងក្រុមធំប្រេស៊ីលក្មេងជាងគេរកគ្រាប់បាល់បាននៅ Wembley
ស្ថិតក្នុងវ័យ ១៧ឆ្នាំ និង ២៤៦ថ្ងៃ Endrick បានក្លាយជាកីឡាករក្មេងជាងគេបំផុតមិនធ្លាប់មានដែលអាចរកគ្រាប់បាល់ក្នុងការប្រកួតសម្រាប់ក្រុមធំជម្រើសជាតិប្រេស៊ីល នៅកីឡដ្ឋាន Wembley។
គេរកបានគ្រាប់ជ័យជម្នះលើជម្រើសជាតិអង់គ្លេសក្នុងនាទី៨០។
កីឡាករក្លិប Palmeiras ក៏ក្មេងជាងគេដែលរកគ្រាប់បាល់សម្រាប់ប្រេស៊ីល ចាប់តាំងពី Ronaldo ធ្វើបានក្នុងឆ្នាំ១៩៩៤។
ដោយឡែក នេះជាបរាជ័យលើកដំបូងនៅ Wembley ក្នុងចំណោម២១ប្រកួតចុងក្រោយ ចាប់តាំងពីពួកគេចាញ់ដាណឺម៉ាក នៅ UEFA Nations League ខែតុលា ឆ្នាំ២០២០៕