West Ham ឡើងប៉ះ Fiorentina ផ្ដាច់ព្រ័ត្រ Conference League
West Ham United បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Coneference League ក្រោយឈ្នះ AZ Alkmaar ដោយលទ្ធផលសរុបទាំង២ជើង៣ទល់នឹង១។
កាលជើងទី១នៅអង់គ្លេស ក្រុមញញួរធំបានយកឈ្នះដោយលទ្ធផល២ទល់នឹង១ និងបានបន្តឈ្នះ០ទល់នឹង១ថែមទៀតនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា។ នេះជាការឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អឺរ៉ុបលើកដំបូងសម្រាប់ West Ham ចាប់តាំងពីឆ្នាំ១៩៧៦មក។ ដូច្នេះពួកគេត្រូវប៉ះ Fiorentina ដែលបានទម្លាក់ Basel ក្នុងម៉ោងបន្ថែមនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមួយគូទៀត។
ក្រុមលោក David Moyes រំពឹងថា នឹងអាចលើកពានបានមួយ ចាប់តាំងពីពួកគេបានឈ្នះ FA Cup ឆ្នាំ១៩៨០ និងស្ថិតក្នុងចំណោម៣ក្រុមដែលលើកពាន UEFA Intertoto Cup កាលឆ្នាំ១៩៩៩៕