កីឡាករ Chelsea សប្បាយចិត្តពេលថ្នាក់ដឹកនាំទាក់ទង Pochettino
កីឡាករ Chelsea បានបង្ហាញអារម្មណ៍រីករាយដែលថ្នាក់ដឹកនាំខ្លួនបានទាក់ទងលោក Mauricio Pochettino សម្រាប់តំណែងគ្រូបង្គោលថ្មី។
យោងតាមសារព័ត៌មាន Telegraph បានឱ្យដឹងថា Chelsea បានពិភាក្សាជាច្រើនជាមួយ Pochettino ហើយសញ្ញាវិជ្ជមានក៏បានលេចឡើងផងដែរ។ ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយទៅកាន់បន្ទប់ស្លៀកពាក់របស់ក្រុម។
កីឡាកររបស់ Chelsea មានការរំភើបនៅពេលដែលគ្រូបង្វឹក Pochettino អាចចូលកាន់តំណែង។ ពួកគេពេញចិត្តចំពោះសមត្ថភាពបង្វឹក ជំនាញលើកទឹកចិត្ត ចិត្តវិទ្យា និងបទពិសោធរបស់គ្រូបង្វឹកជនជាតិរអាហ្សង់ទីន។
ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានបន្តថា Pochettino ក៏ទទួលបានការគោរពក្នុងការនិយាយភាសាអង់គ្លេសបានយ៉ាងល្អផងដែរ ដោយយល់ពី Premier League ក្រោយធ្លាប់ដឹកនាំនៅ Tottenham និង Southampton ។
ជាពិសេស ប្រធាន Todd Boehly និងសហការីចាប់អារម្មណ៍នឹងចក្ខុវិស័យច្បាស់លាស់របស់ Pochettino ។ បច្ចុប្បន្ន Pochettino គឺជាបេក្ខភាពលេខមួយក្នុងការប្រជែងតំណែងអ្នកចាត់ការ Chelsea៕