Conor Nestor ពិតជានឹងចូលរួមជាមួយក្លិបនៅលីគកំពូលឥណ្ឌាមែន
លោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀង នឹងធ្វើជាគ្រូបង្គោលក្លិប Hyderabad FC នៃក្របខណ្ឌកំពូលឥណ្ឌា ក្រោយចាកចេញពីព្រះខ័នរាជស្វាយរៀង។
គ្រូបង្វឹកជនជាតិអៀរឡង់ត្រូវបានគេដឹងថា បានព្រមព្រៀងជាមួយក្រុមថ្មីនេះហើយ ហើយក្រោយចប់ការប្រកួត Cambodian League Cup ចុងសប្ដាហ៍ គេក៏បានឃើញមានសារជូនពរលោកពាក់ព័ន្ធនឹងការចាកចេញនេះដែរ។
ដោយឡែក មុនឈានទៅចូលរួមជាមួយក្លិប Hyderabad FC នេះ លោក Conor ក៏នឹងចូលរួមសិក្សាវគ្គគ្រូបង្វឹកកម្រិត Pro ផងដែរ៕