
Thiago ទទួលបានសញ្ជាតិខ្មែរ
អ្នកប្រដាល់ប្រេស៊ីល Thiago Teixeira និងភរិយាត្រូវបានព្រះមហាក្សត្រ ព្រះបាទនរោត្ដម សីហមុនី ឡាយព្រះហស្ថលេខាផ្ដល់សញ្ជាតិខ្មែររួចរាល់ហើយ តាមការស្នើសុំពីសម្ដេចតេជោ ហ៊ុន សែន។
កាលពីប៉ុន្មានថ្ងៃមុន សម្ដេចតេជោ បានប្រកាសឧបត្ថម្ភទឹកប្រាក់២ម៉ឺនដុល្លារអាមេរិកដល់កីឡាករខាងលើ និងគ្រោងទូលព្រះមហាក្សត្រសូមសញ្ជាតិដល់រូបគេទៀតផង៕