វៀតណាម និងថៃ ស្មើគ្នា២-២ ជើងទី១ ផ្ដាច់ព្រ័ត្រ AFF Cup 2022
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម និងថៃ បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា២ទល់នឹង២ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFF Cup 2022 ជើងទី១ នាកីឡដ្ឋាន My Dinh នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣។
ជើងទី២នឹងប្រព្រឹត្តទៅនៅកីឡដ្ឋានធម្មសាស្ត្រ នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣។
គួរដឹងដែរថា ក្រុមជម្រើសជាតិថៃ ធ្លាប់គ្រងជើងឯក AFF Cup ចំនួន៦ដង ដែលជាកំណត់ត្រាច្រើនបំផុត។ ចំណែកវៀតណាម ធ្លាប់់ឈ្នះជើងឯក២ដង ក្នុងឆ្នាំ២០០៨ និង២០១៨៕