Liverpool ឈ្នះ Leicester ២-១ ដោយសារបាល់ Own Goals ២ដង
Wout Faes របស់ Leicester បានភ្លាត់ស្នៀតធ្វើឲ្យបាល់ចូលទីខ្លួនឯងដល់ទៅ២ដង ខណៈ Liverpool វាយបកយកឈ្នះ ២ទល់នឹង១ ក្នុងការប្រកួតចុងក្រោយនៅ Premier League មុនដាច់ឆ្នាំ២០២២។
Leicester បានបើកការនាំមុខក្នុងនាទីទី០៤ ពីការអូសស៊ុតសឹងតែពាក់កណ្ដាលតារាងដោយ Kiernan Dewsbury-Hall។
ឈានដល់នាទី៣៨ Wout Faes បាន clear បាល់ពីការ cross ដោយ Alexander Arnold តែបានខ្ទាតចូលទីខ្លួនឯងទៅវិញ។ ដល់នាទី៤៥ Darwin Nunez បានទាត់ទៅបុកបង្គោល តែពេលនោះ Faes បានព្យាយាម clear ម្ដងទៀត តែបែរជាចូលសាជាថ្មី។
ខ្សែការពារបែលហ្ស៊ិករូបនេះបានក្លាយជាកីឡាករទី៤ Jamie Carragher, Michael Proctor និង Jonathan Walters ដែលភ្លាត់ own goals ២ដងក្នុងមួយប្រកួតនៅ Premier League៕