យ៉ើ សាហ្វី កំពុងពិចារណាអនាគតនៅភ្នំពេញក្រោន
ខ្សែការពារ យ៉ើ សាហ្វី កំពុងពីចារណាអំពីជម្រើសពីអនាគតរបស់គេនៅភ្នំពេញក្រោន ដោយត្រូវជ្រើសរើសការបន្តនៅ ឬចាកចេញពីកីឡដ្ឋាន RSN។ នេះបើតាមការស្រង់សម្ដីពីសារព័ត៌មានក្នុងស្រុក ក្រោយគេមិនសូវទទួលបានឱកាសបង្ហាញខ្លួន។
ខ្សែការពារកណ្ដាលរូបនេះសង្កត់ធ្ងន់ថា ការមិនទទួលបានឱកាសចូលលេងត្រូវបានសាមីខ្លួនមើលឃើញថា បានប៉ះពាល់ដល់គុណផលផ្ទាល់ខ្លួន និងឱកាសជាប់ជម្រើសជាតិ។
សាហ្វី ដែលដុះដាលចេញពីថ្នាលភ្នំពេញក្រោននៅតែបង្ហាញការគោរពចំពោះក្លិបដោយសារតែចិត្តស្រលាញ់។ គេថា គេ និងក្លិបនឹងព្យាយាមរកវិធីណាមួយដើម្បីសមស្របទាំងអស់គ្នា។
គួររំឭកថា យ៉ើ សាហ្វី បានចូលរួមជាមួយភ្នំពេញក្រោនក្នុងឆ្នាំ២០១២ និងជាប់ក្រុមធំក្នុងរដូវកាល២០១៧។ គេក៏ធ្លាប់ជាប់ជម្រើសជាតិច្រើនកម្រិតតាំងពីក្រុមតូចដល់ក្រុមធំផងដែរ៕