កាមេរូនស៊ីប្រេស៊ីល តែមិនបានឡើងវគ្គ១៦ក្រុមទេ
មួយគ្រាប់ពីការតែតបញ្ចូលទីពី Vincent Aboubakar បានផ្ដល់ជ័យជម្នះ១ទល់នឹង០ដល់កាមេរូនលើប្រេស៊ីល ក្នុងការប្រកួត FIFA World Cup បិទពូល G។
ចំណែកស្វីសបានយកឈ្នះស៊ែប៊ីដោយលទ្ធផល៣ទល់នឹង២ ឡើងលេខ២ក្នុងពូល មាន៦ពិន្ទុស្មើក្រុមកំពូលតារាងប្រេស៊ីល។ កាមេរូនមាន៤ពិន្ទុ នៅលេខ៣ពីលើក្រុមលេខ៤ ស៊ែប៊ី ១ពិន្ទុ។
ដូច្នេះវគ្គ១៦ក្រុម ប្រេស៊ីលជួបកូរ៉េខាងត្បូង និងស្វីសប៉ះព័រទុយហ្គាល់៕