ប៉ះវិសាខា គ្រូស្វាយរៀងថា មិនបាច់រំឭកលទ្ធផលចាស់ទេ
ព្រះខ័នរាជស្វាយរៀងនឹងទៅផ្ទះវិសាខាសម្រាប់ការប្រកួតក្របខណ្ឌកំពូលកម្ពុជា នៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា នេះ ដែលជាការប្រកួតសប្ដាហ៍ទី២៣។
ក្រុមទាំង២សុទ្ធតែបើកឆាកជុំទី៤ចាញ់ដូចគ្នា ដោយព្រះខ័នរាជស្វាយរៀង ចាញ់បឹងកេត និងវិសាខាចាញ់ភ្នំពេញក្រោន។
និយាយពីការប៉ះគ្នារវាងក្រុមទាំង២កន្លងមកវិញ ក្នុងចំណោម៣ដង ឈ្នះ១នាក់ម្ដង និងស្មើ១ដង។
លោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀងថ្លែងថា ការប្រកួតចុងក្រោយគឺជារឿងចាស់តែប៉ុណ្ណោះ។ រាល់ពេលដែលអ្នកលេងគូប្រកួតកំពូល អ្វីៗក៏អាចកើតឡើង ហើយការប្រកួត Hun Sen Cup បានបង្រៀនយើងថា ទោះបីជាអ្នកខំប្រឹងយ៉ាងណាក៏ដោយ ក៏អ្នកត្រូវការសំណាងដែរ៕