Bale រួមចំណែកជួយ Los Angeles FC លើកពាន MLS Cup
គ្រាប់បាល់បញ្ចូលទីរបស់ Gareth Bale បានជួយឲ្យ Los Angeles FC តាមស្មើ Philadelphia Union ក្នុងនាទី១២០+៨ ដោយលទ្ធផល៣ទល់នឹង៣។
លទ្ធផល៣ស្មើនេះធ្វើឲ្យការប្រកួតឈានដល់ការទាត់ប៉េណាល់ទីកាត់សេចក្ដី ហើយ Los Angeles FC បានយកឈ្នះដោយលទ្ធផល៣ទល់នឹង០។
ការប្រកួតម៉ោងធម្មតា គឺស្មើគ្នា២ទល់នឹង២ ហើយនាទី៩៧ទៅហើយ ទើប Bale ប្ដូរចូល។
Bale មានស្ថានភាពល្អឡើងវិញ ក្រោយជាពីរបួស ហើយនេះក៏ជាសញ្ញាវិជ្ជមានសម្រាប់ជម្រើសជាតិវេលស៍ដែលត្រូវប្រកួត World Cup នៅកាតារ ថ្ងៃទី២០ ខែវិច្ឆិកា៕