Pique ប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករចុងសប្ដាហ៍នេះ
ខ្សែការពារ Gerard Pique នឹងចូលនិវត្តន៍ពីបាល់ទាត់បន្ទាប់ពីការប្រកួតរបស់ FC Barcelona នៅថ្ងៃសៅរ៍ ទី០៥ ខែវិច្ឆិកា នេះ។
កីឡាករវ័យ 35 ឆ្នាំដែលបានឆ្លងកាត់ថ្នាលក្រុមអ្នកមានបុណ្យ និងបានប្រកបអាជីពរយៈពេល៤ឆ្នាំនៅ Manchester United បានធ្វើសេចក្តីប្រកាសនៅក្នុងវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គម។
Barca នឹងត្រូវជួបជាមួយ Almeria នៅ La Liga សម្រាប់ការប្រកួតចុងក្រោយរបស់ Pique ។
Pique បានវិលទៅ Barca វិញក្នុងឆ្នាំ២០០៨ ក្រោយលេងនៅ Man UTD បាន៤រដូវកាល៕