Liverpool ផ្ដល់បរាជ័យលើកដំបូងដល់ Napoli តែបានត្រឹមលេខ២ក្នុងពូល
Liverpool បានយកឈ្នះ Napoli ដោយលទ្ធផល២ទល់នឹង០ ក្នុងការប្រកួតបិទពូល A នៃពានរង្វាន់ UEFA Champions League។
គ្រាប់បាល់ដំបូងត្រូវរង់ចាំដល់នាទី៨៥ ទើប Mohamed Salah បានទាត់បញ្ចូលទីក្នុងនាទី៨៥។
Darwin Nunez បន្ថែមបានមួយគ្រាប់ទៀតក្នុងនាទី៩០+៨។
នេះជាការរបូតពិន្ទុលើកដំបូងសម្រាប់ Napoli ដោយ៥ប្រកួតមុនពួកគេឈ្នះទាំងអស់។ យ៉ាងណា ក្រុមមកពីអ៊ីតាលីបញ្ចប់នៅកំពូលតារាងពូល A ទោះមានពិន្ទុស្មើ Liverpool ដោយសារតែ head-t0-head។ កាលជើងទី១ Napoli ឈ្នះ Liverpool ៤ទល់នឹង១៕