Benzema ឈ្នះ Ballon d’Or លើកដំបូង
Karim Benzema បានឈ្នះពាន Ballon d’Or ជាលើកដំបូងក្នុងអាជីពរបស់ខ្លួន។
Benzema រកបាន៤៤គ្រាប់ក្នុងចំណោម៤៦ប្រកួត និងបានជួយ Real Madrid ឈ្នះ Champions League និង La Liga ក្នុងឆ្នាំ ២០២១-២០២២ ។
Lionel Messi ដែលឈ្នះ៧ដង និង Cristiano Ronaldo ដែលឈ្នះ៥ដង ជាកីឡាករតែ២នាក់ដែលបានឈ្នះពានរង្វាន់នេះ១២ដងក្នុងចំណោម១៣ដងមុន។
Sadio Mane របស់ Bayern Munich ដែលលេងនៅ Liverpool ក្នុងឆ្នាំ ២០២១-២០២២ បាននាំមុខកីឡាករ Kevin de Bruyne របស់ Manchester City ឈរនៅលំដាប់ទី២។
Alexia Putellas របស់ Barcelona បានរក្សានូវពានរង្វាន់ Ballon d’Or ផ្នែកនារីប្រចាំឆ្នាំ ២០២២៕