Man City រងពិន័យពី FA ជុំវិញបញ្ហាមួយ
សហព័ន្ធកីឡាបាល់ទាត់អង់គ្លេសបានពិន័យ Manchester City ដែលមិនអាចគ្រប់គ្រងអ្នកគាំទ្រពេលពួកគេរត់ចូលទីលានក្រោយឈ្នះ Aston Villa រដូវកាលមុន។
Man City បានបំពានលើមាត្រាទី២០នៃក្រមសុវត្ថិភាព ដូច្នេះត្រូវតែបង់ផាកពិន័យ២៦ម៉ឺនផោន និងត្រូវធ្វើកិច្ចសន្យាថា មិនឲ្យមានករណីបែបនេះកើតឡើងទៀតទេនាពេលអនាគត។
Manchester City ទទួលស្គាល់ពីកង្វះសមត្ថភាពក្នុងការហាមឃាត់អ្នកគាំទ្រខ្លួន បន្ទាប់ពីសម្លេងកញ្ចែត្រូវបានបន្លឺឡើង។ FA បានចោទប្រកាន់ថា អ្នកគាំទ្រទាំងនោះបានសំរុកចូល ដោយឆ្លៀតប្រើហិង្សាទៀតផង។
គេចាំបានថា អ្នកគាំទ្រទាំងនោះបាននាំគ្នាសំរុកចូលក្នុងទីលាន ក្រោយ Man City ត្រូវបានបញ្ជាក់ពីតំណែងជើងឯក Premier League៕