Youri Tielemans យល់ព្រមតាមសំណើររបស់ក្រុមកាំភ្លើងធំ Arsenal
(BC-99)
Arsenal បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែបម្រើ Youri Tielemans របស់ Leicester City ហើយបើទោះជានៅខែមុននេះអ្នកចាត់ការរបស់កាំភ្លើងធំលោក Arteta បានបដិសេធមិនមានចំណាប់អារម្មន៍លើកីឡាករអន្តរជាតិ បែលហ្ស៊ិក រូបនេះក៏ដោយ។
សារព័ត៌មាននានានៅចក្រភពអង់គ្លេសបានលើកឡើងថាខ្សែបម្រើ Leicester វ័យ ២៥ ឆ្នាំរូបអាចនឹងឈានដល់ការផ្លាស់ប្តូរទៅកាន់រដ្ឋធានី London នៅចុងសប្តាហ៍នេះខណៈដែលរូបគេនៅសល់កុងត្រាមួយឆ្នាំទៀតប៉ុណ្ណោះជាមួយក្លិបដែលមានមូលដ្ឋាននៅ King Power។
ប៉ុន្តែលក្ខខណ្ឌដែល Leicester ចង់ចរចាជាមួយ Arsenal ក៏អាចជាបញ្ហាប្រឈមផងដែរដោយក្រុមកញ្ជ្រោងចង់បានអ្នកចាំទី Bernd Leno បន្ថែមលើការលក់ Tielemans ស្របពេលដែលកីឡាករអាឡឺម៉ង់រូបនេះបែរជាចង់ផ្ទេរទៅកាន់ក្រុម Fulham ច្រើនជាង។
Arsenal នៅមុនរដូវកាលថ្មីចាប់ផ្តើមត្រូវបានគេមើលឃើញថាជាក្លិបដែលកំពុងស្ទុះស្ទារទិញយកកីាករថ្មីៗមកពង្រឹងក្លិបរបស់ខ្លួនដើម្បីប្រជែងយកជើងឯកជាមួយក្លិបខ្លាំងៗដទៃទៀតនៅ Premier League ។